អ្នកកាសែតសួររឿងអី បានជាលោកត្រាំ ប្រាប់ឱ្យទៅសួរប្រទេសចិនវិញ? (មានវីដេអូ)
- 2020-05-12 06:44:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកាសែតសួររឿងអី បានជាលោកត្រាំ ប្រាប់ឱ្យទៅសួរប្រទេសចិនវិញ? (មានវីដេអូ)
ចន្លោះមិនឃើញ
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការមិនសប្បាយចិត្ត និងមិនឆ្លើយតបនឹងសំណួររបស់អ្នកកាសែតម្នាក់ ហើយថែមទាំងឱ្យអ្នកកាសែតរូបនោះ សួរប្រទេសចិនទៅវិញ។
អ្នកស្រី Weijia Jiang អ្នកយកព័ត៌មានរបស់ CBS News បានសួរលោកត្រាំថា ហេតុអ្វីបានជាលោកអះអាងថា អាមេរិកកំពុងធ្វើបានល្អប្រសើរជាងប្រទេសដទៃទៀត ក្នុងការធ្វើតេស្តរកវីរុសកូវីដ១៩។ «ហេតុអ្វីរឿងនេះ ជាការប្រកួតប្រជែងសកល បើរាល់ថ្ងៃនេះ ជនជាតិអាមេរិក នៅតែបន្តបាត់បង់ជីវិត?»។
លោក ដូណាល់ ត្រាំ បាននិយាយថា «មានការបាត់បង់ជីវិតគ្រប់កន្លែងក្នុងពិភពលោក ហើយប្រហែលជាសំណួរនេះ អ្នកគួរតែសួរប្រទេសចិនវិញទៅ កុំសួរខ្ញុំ សួរចិននូវសំណួរហ្នឹងទៅ អូខេ?»។
បន្ទាប់មកលោក ត្រាំ ព្យាយាមបង្វែរឱ្យអ្នកកាសែតផ្សេងទៀតសួរ តែត្រូវអ្នកស្រី Weijia Jiang សួរកាត់វិញម្តងជាពីរដង ហើយភ្លាមៗលោកប្រធានាធិបតីសម្រេចបញ្ចប់សន្និសីទកាសែតតែម្តង៕
សូមទស្សនាវីដេអូ៖