ឡានអគ្គិសនី Kia សាកភ្លើងមិនដល់ ២០នាទី អាចជិះបានជិត ៥០០គ.ម៉

  • 2020-05-13 02:39:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Kia នឹងបន្តពង្រីកត្រកូលរថយន្តអគ្គិសនីរបស់ខ្លួននៅឆ្នាំក្រោយ ជាមួយនឹងការបង្ហាញ SUV ប្រភេទ Flagship របស់ខ្លួន។

គួររំលឹកឲ្យដឹងថា Kia បានដាក់បង្ហាញគំរូរថយន្ត SUV អគ្គិសនីរបស់ខ្លួន ដោយហៅថា Imagine Concept នៅឯកម្មវិធី 2019 Geneva Motor Show។ បើយោងរបាយការណ៍ពី AutoExpress បានឲ្យដឹងថា គំរូ រថយន្ត Imagine Concept នឹងចូលសង្វាក់ផលិតកម្ម ហើយមានសមត្ថភាពខ្លាំង អាចយកឈ្នះពពួក Supercar មួយចំនួនបានទៀតផង បើនិយាយពីការប្រណាំងលើផ្លូវលាត។

របាយការណ៍ខាងលើបង្ហាញថា រថយន្ត Imagine Concept នឹងអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ ហើយមានល្បឿនសាកភ្លើងលឿនមិនដល់ ២០នាទីឡើយ អាចបើកបរបានចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រ។

SUV អត់ប្រើសាំងខាងលើ នឹងត្រូវសហការណ៍ផលិតជាមួយក្រុមហ៊ុម Rimac ដោយប្រើគ្រោងឆ្អឹង E-GMP និងបំពាក់ប្រព័ន្ធសាកភ្លើងល្បឿនលឿនដល់ ៨០០វ៉ុលទៀតផង។ វានឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២១ ខាងមុខ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

;