ទូតអាមេរិក បញ្ជាក់ពីទឹកប្រាក់ដែលអាមេរិក ជូន​កម្ពុជា ប្រយុទ្ធនឹង​កូវីដ១៩

  • 2020-05-13 08:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំកម្ពុជា បាន​លើកឡើង​ថា នៅកម្ពុជា​មានករណីឆ្លងជំងឺកូវីដ១៩តិច ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់​ និងមិនទាន់​មានករណី​មរណភាព​ដោយសារ​ជំងឺនេះនៅឡើយ។ ជាមួយគ្នានេះ អាមេរិក បាន​ផ្តល់​ជំនួយ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺនេះ គិត​ជាទឹកប្រាក់​ប្រមាណ ៣,៥លានដុល្លារ។

ការថ្លែងខាងលើនេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក Patrick Murphy ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២០។

រូបថត៖ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោកឯកអគ្គរដ្ឋទូត​បន្ថែម​ថា រដ្ឋាភិបាល​អាមេរិក​នឹង​បន្ត​ជួយគាំទ្រ​ និង​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​នឹងការរីករាល​ដាល​នៃជំងឺ​កូវីដ១៩។

លោក​បន្តថា ឆ្នាំ​២០២០ គឺជាខួបទី៧០ឆ្នាំ​នៃចំណង​ការទូតរវាងប្រទេសទាំងពីរ។ ក្រៅពីគម្រោង​អភិវឌ្ឍន៍ អាមេរិក​គ្រោងនឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​សិក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ដែលត្រូវការ​ជំនាញ​បច្ចេកទេស​ខ្ពស់៕

អត្ថបទថ្មី
;