អាមេរិក ចោទចិនថា​ព្យាយាម​លួចទិន្នន័យស្រាវជ្រាវ​វ៉ាក់សាំងកូវីដ១៩​ពីខ្លួន

  • 2020-05-14 01:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​អាមេរិក បាន​ព្រមាន​កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២០ថា Hacker របស់ចិន បាននឹង​កំពុង​ប៉ុនប៉ង​លួចទិន្នន័យ​ជំងឺកូរ៉ូណាពីការ​ព្យាបាល និងវ៉ាក់សាំង ពី​អាមេរិក។

ភ្នាក់ងារ FBI និង​ភ្នាក់ងារសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធើណែត (CISA) បាន​បញ្ជាក់​ថា ស្ថាប័ន​ដែល​ស្រាវជ្រាវ​កូវីដ១៩ កំពុងស្ថិតក្នុងហានិភ័យ​នៃការក្លាយជាគោលដៅ​របស់ចិន។

ភ្នាក់ងារ​ខាងលើ បានព្រមានថា រដ្ឋាភិបាល​ចិន​មានការជាប់ពាក់ព័ន្ធ​ជាមួយក្រុមលួចទិន្នន័យ ដើម្បី​ប្រមូល​យកនូវទិន្នន័យសុខភាព​ពាក់ព័ន្ធវ៉ាក់សាំង ការព្យាបាល និង​ការធ្វើតេស្ត​ ចេញពី​បណ្តាញ និង​អ្នកដែលពាក់ព័ន្ធ​ក្នុងការស្រាវជ្រាវកូវីដ១៩។ «កិច្ចប្រឹងប្រែង​របស់ចិន លើ​វិស័យទាំងនេះ បានបង្កការគំរាមកំហែងដល់​ប្រទេសរបស់យើង ក្នុងការ​ដោះស្រាយបញ្ហាកូវីដ១៩»។

តែទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងារទាំងពីរបានត្រឹមតែចោទចិនតែប៉ុណ្ណោះ មិនមានភស្តុតាងមកបង្ហាញឡើយ៕

អត្ថបទថ្មី
;