ដើមទ្រូង​ធំ​ជួយ​បង្កើន​ភាព​ទាក់ទាញ តែ​ក៏​បង្ក​បញ្ហា​ទាំង​៦​នេះ​​ដែរ!

  • 2020-05-14 06:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​មួយ​ចំនួន​យល់​ថា ការ​ដែល​មាន​ដើម​ទ្រូង​ធំ​គឺ​ជា​រឿង​ល្អ​ប្រពៃ ព្រោះ​វា​ជួយ​លើក​សម្រស់​ស្ត្រី​ឲ្យ​កាន់​​តែ​លេចធ្លោ​មួយ​កម្រិត​បន្ថែម​ទៀត។ យ៉ាង​​ណា​មិញ បើ​គិត​លើ​ផ្នែក​វេជ្ជសាស្ត្រ​វិញ ដើមទ្រូង​ធំ​អាច​ចោទ​ជា​បញ្ហា​ទៅ​វិញ។

លោក​វេជ្ជបណ្ឌិត Douglas McGeorge គ្រូ​ពេទ្យ​ជាន់​ខ្ពស់​ផ្នែក​ប្រឹក្សា​ការ​វះកាត់​កែ​សម្ផស្ស​ នៃ​មន្ទីរ​ពេទ្យ Grosvenor របស់​អង់គ្លេស បាន​​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​ចំនួន ៦ ចំពោះ​ស្ត្រី​ដែល​មាន​ដើម​ទ្រូង​ធំ ដូច​ខាង​​ក្រោម៖

១. ផល​វិបាក​នៅ​ក្នុង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ

បញ្ហា​ចម្បង​គឺ​​ភាព​អសកម្ម​នៃ​រាងកាយ។ ស្ត្រី​ដែល​មាន​ដើម​ទ្រូង​ធំ នឹង​ពិបាក​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ ជា​ពិសេស​មិន​ងាយ​ជ្រើសរើស​អាវ​ក្នុង​កីឡា​ពាក់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Douglas បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ដើម​ទ្រូង​ធំ​មួយ​ចំនួន បាន​​សម្រេច​វះកាត់​បង្រួម​ឲ្យ​តូច​វិញ ព្រោះ​ពួក​គេ​ចង់​ចូលរួម​នៅ​ក្នុង​សកម្មភាព​កីឡា ក៏​ដូចជា​​ផ្ដល់​ភាព​សកម្ម​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

២. ដៃ​អាវ​ទ្រនាប់​ធ្លាក់​រឹប​ស្មា​ខ្លាំង​ពេក

គួរ​គប្បី​រើស​យក​អាវ​ក្នុង​ឲ្យ​មាន​ទំហំ​ធំ​ និង​សមស្រប​ទៅ​តាម​ទំហំ​ដើម​ទ្រូង។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​​​បង្ក​ជា​ផល​វិបាក​មិ​ន​ខាន។ កាល​ណា​អ្នក​ពាក់​អាវ​ក្នុង​មិន​ត្រូវ​ទំហំ នោះ​ភាព​យឺត​​របស់​អាវ​ក្នុង​មិន​អាច​ទ្រ​ដើមទ្រូង​បាន​ល្អ​ឡើយ ដែល​ជា​ហេតុ​ធ្វើឲ្យ​ដៃ​អាវ​ក្នុង​ធ្លាក់​រឹប​នៅ​​ផ្នែក​ស្មា​ខ្លាំង​ពេក ដើម្បី​ប្រឹង​ទប់​ទម្ងន់​ដើម​ទ្រូង។

៣. អាការៈ​ឈឺចាប់​​លើ​រាងកាយ

ការ​ឈឺ​ចាប់​នេះ នឹង​កើត​មាន​នៅ​ត្រង់​ចង្កេះ ឆ្អឹង​ខ្នង ឬ​កញ្ចឹង​ក ជា​ដើម។

៤. កន្ទួល ឬ​ការ​បង្ក​ជា​មេរោគ​នៅ​ក្រោម​សុដន់

ដើមទ្រូង​ធំ នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​បែក​ញើស​នៅ​​ផ្នែក​ខាង​ក្រោម​សុដន់។ កត្តា​នេះ​ហើយ​អាច​បង្ក​ជា​កន្ទួល​រមាស់ ឬ​ជា​មេរោគ​បាន។ មួយ​វិញ​ទៀត ស្ត្រី​មួយ​ចំនួន​ពុំ​បាន​សម្អាត​ផ្នែក​នៅ​ក្រោម​សុដន់​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ នៅ​រាល់​ពេល​ងូត​ទឹក​ម្ដងៗ។

៥. ពិបាក​រក​សម្លៀក​បំពាក់

ការ​ដើរ​ផ្សារ​រើស​សម្លៀក​បំពាក់​ឲ្យ​ត្រូវ​នឹង​ទំហំ​ដើមទ្រូង​ធំ​ អាច​ជា​ពិបាក​មួយ​ដែរ។

៦. រាល់​គ្នា​មិន​សូវ​មើល​មុខ​អ្នក តែ​គេ​ចាប់​អារម្មណ៍​ដើមទ្រូង​ជាង

វា​អាច​​ជា​រឿង​ដែល​មាន​មោទនភាព​សម្រាប់​ស្ត្រី​មួយ​ចំនួន ដែល​មាន​គេ​ចាប់​អារម្មណ៍​ និង​មើល​មិន​ដាក់​ភ្នែក​ទៅ​លើ​ដើម​ទ្រូង។ ប៉ុន្តែ​​យូរៗ​ទៅ វា​​អាច​បង្ក​ជា​ភាព​ទើស​ចិត្ត ធុញ​ថប់ ឬ​ខ្មាស​អៀន​ក៏​ថា​បាន ដែល​ជា​រឿង​មួយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ៕

ប្រភព៖ Nuffield Health ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;