លោក ថោង ខុន ស្នើឲ្យម្ចាស់សណ្ឋាគារ និងសេវាកម្មទេសចរណ៍កែលម្អគុណភាពក្នុងឱកាសកូវីដ១៩

  • 2020-05-15 02:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្ម  ស្នាក់​នៅទេសចរណ៍​​​​ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បី​ត្រៀម​ខ្លួន​​​​ក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

លោករដ្ឋមន្ត្រី ក៏បានឱ្យដឹងទៀតថា តាមរយៈសេចក្តីជូនដំណឹងនៅក្នុងដំណាក់​​កាលអន្តរ​កាល​​នៃការរង់ចាំ ស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូ​វីដ១៩ ក្រសួង​ទេសចរ​​ណ៍ សូមអំពាវ​នាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍​ទាំង​អស់ត្រៀម​លក្ខណៈ​​សម្បត្តិ ដោយ​​​​ពង្រឹង​​​គុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើកទឹកចិត្ត​​ដល់ទីតាំង​​សណ្ឋាគារ និង​សេវា​​កម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិ​​ការអាជីវកម្ម​ចាប់ពី ១០ឆ្នាំ​​ឡើង​ទៅ គួរឆ្លៀត​​ក្នុងឱកាស នៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ក្នុងករណីជាយថា​​ហេតុ​ណា​មួយ ដើម្បីបង្កើន​​គុណ​ភាព និងដូចជាលក្ខណៈសម្បត្តិដើម្បីអាចបង្កើន​​លទ្ធភាពទទួលបានការវា​​យតម្លៃចំ​​ណាក់​ថ្នាក់ សណ្ឋាគារ និងសេវាកម្ម​​ស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០នេះ នៅទូទាំងប្រទេសកម្ពុជាមានមូល​​ដ្ឋាន​​អាជីវកម្ម​ទេសចរណ៍សរុបចំនួនជិត១ម៉ឺនទីតាំង ក្នុងនោះមានសណ្ឋាគារ ចំនួន១៤៤០​​ទីតាំង​ស្មើ​នឹងជិត​៥ម៉ឺន​បន្ទប់   និងផ្ទះសំណាក់ចំនួន​​២៦៤៣ទីតាំងស្មើ​​នឹងជាង៣៤០០០​បន្ទប់​​៕

ប្រភព៖ ក្រសួងព័ត៌មាន

;