វៀតណាម កើនឡើងអ្នកឆ្លងវីរុសកូវីដ១៩សរុបលើស ៣០០ករណី

  • 2020-05-15 07:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងវីរុសថ្មីចំនួន ២៤ ករណីកាលពីថ្ងៃសុក្រ (១៥ ឧសភា) ដែលករណីទាំងអស់ត្រូវបាននាំចូលដោយពលរដ្ឋវៀតណាមដែលវិលត្រឡប់មកពីប្រទេសរុស្ស៊ីដែលត្រូវបានដាក់ឱ្យនៅដាច់ពីគេនៅពេលមកដល់។

ក្រសួងបាននិយាយថាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានឆ្លងកាត់រយៈពេល ២៩ ថ្ងៃដោយគ្មានការឆ្លងជំងឺក្នុងស្រុក និងបានរាយការណ៍​ចំនួន​អ្នក​ឆ្លង​សរុប ៣១២ ករណីដោយគ្មានអ្នកស្លាប់។ ជាមួយគ្នា​ដែរ ជាង ៩០%​នៃ​អ្នក​ជំងឺ​កូវីដ១៩​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​ព្យាបាលឲ្យជា​សះ​ស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ហើយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;