​បាល់​ទាត់​ត្រឡប់​មក​វិញ​ហើយ! ​លីគ​កំពូល​អាល្លឺម៉ង់​ត្រូវ​លេង​ ៦ គូយប់​នេះ​

  • 2020-05-16 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្របខ័ណ្ឌ​លីគ​កំពូល​ Bundesliga បាន​ក្លាយ​ជា​លីគ​តំបន់​អឺរ៉ុប​ដំបូង​គេ ​ដែល​អាច​ប្រកួត​ឡើង​វិញ ​ថ្ងៃ​សៅរ៍​ទី ១៦ ខែ​ឧសភា​ឆ្នាំ ២០២០​។ ខាង​ក្រោម​នេះ​គឺ​ជា កាល​វិភាគ​គូ​ ​ដែល​ត្រូ​វ​ប៉ះ​គ្នា​ក្នុង​សប្ដាហ៍​ទី ២៦ ក្នុង​នោះ​យប់​ថ្ងៃ​ទី ១៦ មាន ៦ គូ​និង​យប់​ថ្ងៃ​ទី ១៧ ​មាន​ ៣ គូ​ថែម​ទៀត៖

​យោង​តាម​ប្រភព​ពី straitstimes បាន​ឲ្យ​ដឹង​ថា ​វិធានការ​នៅអាល្លឺម៉ង់ គឺសម្រាប់​ការ​​ប្រកួត​ដែល​នៅសល់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋាន​ត្រឹម​តែ ៣០០​ នាក់​​ប៉ុណ្ណោះ។ បើ​ទោះ​ជា​លេង​វិញ ប៉ុន្តែ​បិទទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំ​ទ្រ​ចូល​ទីលាន​នោះ​ទេ។ ម្យ៉ាង​ទៀត អ្នក​ក៏អាច​ទស្សនា​តាម​រយៈ យូធូប ឬ ហ្វេសប៊ុក ផ្សាយ​ផ្ទាល់​បាន​ផង​ដែរ។

ក្នុង​នោះ​រួម​មាន​ ​កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏​ត្រូវ​អនុវត្ត​វិធាន​ការ​ការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ផង​ដែរ៕

-នេះ​ចំណាត់ថ្នាក់ Bundesliga គិតត្រឹមសប្ដាហ៍ទី ២៥

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;