រឿង​ប្លែកៗ​នៅ​ ​លីគ​អាល្លឺម៉ង់ ​ពេល​​ប្រកួត​ឡើង​វិញ

  • 2020-05-18 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ប្រកួត​បញ្ចប់​សប្ដាហ៍​ទី ២៦ ដែល​ជា​សប្ដាហ៍​​​ដំបូង​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នៅ​ Bundesliga គេ​សង្កេត​ឃើញ​កើតមានរឿង​រ៉ាវ​ប្លែកៗ​ខ្លះ ដែលអាច​ចាត់​ទុក​ថា​ ចម្លែក​ជាង​សព្វ​ដង មាន​រៀប​រាប់​ដូ​ច​ខាងក្រោម៖

ការសម្ភាសន៍ពីចម្ងាយ មុន​ការ​ប្រកួត
**១) ជំនួប​ធំ Revier Derby រវាង​ក្រុម Borussia Dortmund ប៉ះ​នឹង Schalke 04**

-Haaland រាំ​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម​ តែ​មិន​អោប​គ្នា​ដូច​មុន (​រក្សា​គំលាត​ពី​គ្នា) Social-distancing

-ពេល​កំពុង​លេង និង​ពេល​បាន​បាល់ Free-kick ​នៅ​នៅ​ក្បែរ​គ្នា​ដដែល

-កីឡាករ​បំរុង​ និង​គ្រូ​ត្រូវ​ ​អង្គុយ​កៅអី​​ឃ្លាត​គ្នា​ ​តែ​និយាយ​គ្នា​បាន

-ពេល​សម្ភាសន៍​កីឡាករ​ក្រោយ​ចប់​ប្រកួត ត្រូវ​នៅ​ឆ្ងាយ​គ្នា

-៤គ្រាប់​​បើកឆាក រួច​ហើយ​កីឡាករ​ទះ​ដៃ​​អរគុណ​ទៅ​កាន់​កៅអី​អ្នក​គាំទ្រ​ ទាំង​កីឡដ្ឋាន​ទទេរ (ចប់​ប្រកួត Dortmund ៤-០ Schalke 04 )

២) ជំនួប​រវាង​ក្រុម​ Hoffenheim ប៉ះ​នឹង​ក្រុម​ Hertha Berlin

-ខ្សែ​ការពារ Dedryck Boyata របស់​ក្រុម​ Hertha Berlin អរ​ពេក​ភ្លេច​គិត​បំរាម រត់​ទៅ​ថើប​ថ្ពាល់​មិត្តរួម​ក្រុម​គឺ​ខ្សែ​ប្រយុទ្ធ​ Marko Grujic​ តែ​អាច​រួច​ពី​ការ​ពិន័យ​ដោយ​សារ​ជា អចេតនា​ប៉ុណ្ណោះ ។ (ចប់​ប្រកួត Hoffenheim ០-៣ Hertha Berlin )

៣) ជំនួប​រវាង​ក្រុម FC Koln ប៉ះ​នឹង Mainz 05

-អ្នក​គាំទ្រ​ទិញ​សំបុត្រ​ តែ​មិន​មក​ទស្សនា​ផ្ទាល់​ទេ ​ពួក​គេ​ផ្ញើរ​អាវ​មក​ដាក់​លើ​កៅអី​ជា​តំណាង ដើម្បី​លើក​ទឹកចិត្ត​កីឡាករ

-ពពែ​តំណាង​ក្លឹប Koln ​គ្មាន​វត្តមាន​មុន​បើក​ការ​ប្រកួត​ជា​លើក​ដំបូង​។ ការ​ហាម​ប្រាម​នេះ ត្រូវ​គេ​ដឹង​ថា​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ១៩ (ចប់​ប្រកួត FC Koln ២-២ Mainz )

៤) ជំនួប​រវាង​ក្រុម​ Eintracht Frankfurt ប៉ះ​នឹង​ក្រុម​ Borussia Monchengladbach

-អ្នក​គាំទ្រ​ទិញ​សំបុត្រ​ តែ​មិន​មក​ទស្សនា​ផ្ទាល់​ទេ ​ពួក​គេ​កាត់​​មុខ​ខ្លួន​ឯង​ព្រីន​ដាក់​លើ​ក្រដាស មក​ពាក់​​លើ​កៅអី​ជា​តំណាង ដើម្បី​លើក​ទឹកចិត្ត​កីឡាករ​កុំ​ឲ្យ​ស្ងាត់​កីឡដ្ឋាន (ចប់​ប្រកួត Frankfurt ១-៣ Monchengladbach )

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;