ឡានវ៉ែន Lexus LM បង្ហាញខ្លួននៅខ្មែរហើយ!
- 2020-05-18 03:37:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានវ៉ែន Lexus LM បង្ហាញខ្លួននៅខ្មែរហើយ!
ចន្លោះមិនឃើញ
រថយន្តវ៉ែនខ្នាតតូចប្រណីតរបស់ក្រុមហ៊ុនជប៉ុន Lexus LM ស៊េរីឆ្នាំ២០២០ បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ តាមរយៈការនាំចូលរបស់ហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។
រថយន្ត LM ដែលមានវត្តមានដំបូងបង្អស់នៅក្នុងប្រទេសយើងនេះ គឺម៉ូដែល LM300h ដែលបំពាក់ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៧សេះ។ Lexus LM ត្រូវបានផលិតឡើងដោយផ្អែកតាមរថយន្ត Toyota Alphard ប៉ុន្តែមានការឌីហ្សាញខាងក្រៅកាចជាង និងផ្នែកខាងក្នុងកាន់តែទំនើប។
គួរឲ្យដឹងថា រថយន្តវ៉ែនដំបូងបង្អស់របស់ Lexus នេះ មានចែកចេញជា ២ប្រភេទ គឺ ប្រភេទ ៤កៅអី និង ប្រភេទ ៧កៅអី។ ថ្វីបើបំពាក់ចំនួនកៅអីខុសគ្នា ប៉ុន្តែរថយន្តវ៉ែននេះមានបំពាក់គ្រឿងបរិក្ខា និងបច្ចេកវិទ្យាសុវត្ថិភាពដូចគ្នាជាច្រើន៕
រូបថត៖ SH 669 AUTO