ចេញហើយ Toyota Sienna ឆ្នាំ២០២១ ឌីហ្សាញតាមរថភ្លើងជប៉ុន ប្រើម៉ាស៊ីន Hybrid លើកដំបូង

  • 2020-05-19 02:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota Sienna ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងការឌីហ្សាញថ្មី កាត់តាមរថភ្លើងល្បឿនលឿនជប៉ុន (Shinkansen Japanese Bullet Train) មើលទៅកាន់តែស្រស់ស្អាត និងទាក់ទាញ។ វាប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដែលជួយឲ្យតួខ្លួនរឹតតែរឹងមាំ។

រថយន្តប្រភេទវ៉ែនខ្នាតតូច Sienna ថ្មីនេះ ចែកចេញជា ៥ម៉ូដែល គឺ Sienna LE, XLE, XSE, Limited និង Platinum។

ជាស្តង់ដារ រថយន្តនេះបានបំពាក់អេក្រង់ Touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Android Auto, Apple CarPlay និង Amazon Alexa, មានរន្ធ USB ចំនួន៧ និង Speaker ចំនួន៦គ្រាប់។ ក្នុងនោះ វាក៏បំពាក់បច្ចេកវិទ្យា Toyota Safety Sense 2.0 ដែលគួបផ្សំមុខងារជំនួយការបើកបរសំខាន់ៗជាច្រើន។

វាគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ម៉ូដែលនេះ ដោយ Toyota Sienna ឆ្នាំ២០២១ ប្រើម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ២៤៣សេះ ប្រើប្រអប់លេខអូតូ CVT និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរដែរ។ Toyota អះអាងថា Sienna Hybrid ថ្មីនេះ មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៧,១លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។

យ៉ាងណាមិញ Toyota នៅមិនទាន់បានប្រកាសពីតម្លៃ និងពេលចេញលក់នៃរថយន្តនេះឡើយ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;