ដូណាល់ ត្រាំ ហៅអង្គការ​សុខភាព​ពិភពលោក​ថា ជា​អាយ៉ង​របស់​ចិន

  • 2020-05-19 02:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​វាយប្រហារធ្ងន់ៗទៅលើ​អង្គការសុខភាព​ពិភពលោក (WHO) ដោយ​ហៅអង្គការ​នេះថាជា អាយ៉ង របស់ចិន ព្រមទាំងព្រមានថា កាត់បន្ថយ ឬលុបចោលការគាំទ្រ​របស់អាមេរិក មកលើ WHO តែម្តង។

លោក​បាន​ថ្លែងនៅសេតវិមាន​កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០ យ៉ាងដូច្នេះថា «ពួកគេ​គឺ​ជា អាយ៉ងរបស់ចិន ពួកគេ​ជាអ្នកលើកជើងចិនឱ្យឃើញថា ចិនកាន់តែល្អ។ ពួកគេ​ផ្តល់ឱ្យយើង​នូវ​ការទូន្មានដ៏អាក្រក់​ជាច្រើន»។

លោក​ត្រាំ លើកឡើង​ថា អាមេរិក​បាន​ចំណាយប្រហែល ៤៥០លានដុល្លារក្នុងមួយឆ្នាំឱ្យទៅអង្គការ WHO ដែល​ជាអ្នកវិភាគទានធំជាងគេបង្អស់។ ប៉ុន្តែការចំណាយ​នេះ​គ្រោងនឹងកាត់ផ្តាច់ចោលវិញហើយ។

ប្រធានាធិបតី​រូបនេះ អះអាងទៀតថា ចិន​ឱ្យ WHO តែ ៤០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយប្រៀបធៀបថា «ពី ៤៥០លានដុល្លាររបស់​យើង ចុះមកសល់ត្រឹម ៤០លានដុល្លាររបស់​ចិន ប៉ុន្តែបែរជាមានអ្នកខ្លះគិតថា វាជាចំនួនច្រើនទៅវិញ»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;