CDC យល់ព្រមលើគម្រោងរោងចក្រ ២មានទុនវិនិយោគជិត ៥លានដុល្លារ
- 2020-05-19 02:56:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CDC យល់ព្រមលើគម្រោងរោងចក្រ ២មានទុនវិនិយោគជិត ៥លានដុល្លារ
ចន្លោះមិនឃើញ
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រកាត់ដេរសម្ភារៈតុបតែងសម្រាប់រថយន្ត។
ក្រុមហ៊ុនទាំងនោះមានដូចខាងក្រោម៖
១-“LUCKY UNIQUE ENTERPRISE CO., LTD.”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៤កន្លែង។
២-“RAINBOW SUNWOOD MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈតុបតែងសម្រាប់រថយន្ត (ស្រោមពូក កម្រាល ក្រណាត់គ្រប់រថយន្ត...។ល។) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៨៨កន្លែង។