ប្រធានាធិបតី​ចិន ប្រកាស​ចែកចាយ​វ៉ាក់សាំង​ការពារកូរ៉ូណា ​នៅទូទាំង​ពិភពលោក

  • 2020-05-19 03:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជិនពីង ប្រធានាធិបតី​ បាន​សន្យា​ថា ចិន​នឹង​ផលិត​វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាហើយចែកចាយនៅទូទាំងពិភពលោក។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងកិច្ចប្រជុំសភា​របស់​អង្គការ​សុខភាព​ពិភពលោក តាមរយៈវីដេអូពីចម្ងាយ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «ការ​អភិវឌ្ឍ​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ នៅពេល​ដែលផលិតរួចប្រើប្រាស់​បាន នោះវានឹង​ក្លាយ​ជាវ៉ាក់សាំង​សាធារណៈសកល។ វានឹង​ក្លាយ​ជាការរួម​ចំណែក​របស់ចិន ក្នុងការ​ធានានូវវ៉ាក់សាំង​ដែល​អាចលៃលក​ប្រើប្រាស់​បាន​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ»។

ជាមួយគ្នានេះ លោក ស៊ី ជិនពីង ក៏បា​ន​ជំរុញ​ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​។ លោក​បញ្ជាក់ដែរថា ចិន​គាំទ្រអង្គការ WHO ពេញទំហឹង ហើយ​នឹង​ផ្តល់ជំនួយ ២ពាន់លានដុល្លារ ក្នុងរយៈពេល២ឆ្នាំ ដើម្បីគាំទ្រ​ដល់​ការប្រយុទ្ធនឹងជំងឺនេះ៕

ប្រភព៖ Bloomberg

;