២០២០​ អត្ដពលិក​ឆ្នើម​បំផុត​ក្នុង​កីឡា​បាល់​ទាត់ ​គ្មាន​ឈ្មោះ Ronaldo

  • 2020-05-19 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi ត្រូវបាន កម្មវិធីដ៏ល្បីល្បាញក្នុងពិភពកីឡាគឺ Laureus World Sports ប្រកាសជាផ្លូវការថាជាប់ជា "Sportsman of the Year 2019" ឬ អត្តពលិកឆ្នើមបំផុតប្រចាំឆ្នាំ ២០១៩ ខណៈដែលជើងឯកប្រណាំងរថយន្ត ៦ សម័យ Briton Hamilton ក៏ឈ្នះពាននេះដូចគ្នា ផ្នែកប្រណាំងរថយន្ត Formula 1 (ពាន១ឈ្នះ២នាក់)។

Laureus World Sports Awards
មុននឹងឈ្នះពាននេះ មានបេក្ខជនជើងឯក ៦ រូបចុងក្រោយមកពីកីឡាករផ្សេងដូចជា ជើងឯកប្រណាំងម៉ូតូ Marc Marque, ស្តេចវាយតឺនីសដីក្រហម Rafael Nadal, ជើងឯកវាយកូនហ្គោល Tiger Wood និង ជើងឯកប្រណាំងរថយន្ត Formula 1 គឺ Lewis Hamilton ។

ក្រោយពីឈ្នះពាន​រង្វាន់មួយនេះ ម្ចាស់ស្បែកជើងមាស ៦ សម័យបានចារឈ្មោះជាប្រវត្តិសាស្រ្តសម្រាប់ កីឡាបាល់ទាត់ ដែលមានអត្ដលិក អាចឈ្នះវា​បានដំបូងបំផុត។ ចំណែកឯឆ្នាំកន្លងៗ មាន​តែ​អត្ដលិក​មកពីកីឡាផ្សេងៗដូចជា វាយកូនហ្គោល ប្រណាំងឡាន កាយវប្បកម្ម ឬវាយតឺនិស ជាដើម។

ជម្រាបជូនថា កម្មវិធីដ៏ល្បីល្បាញក្នុងពិភពកីឡាគឺ Laureus World Sports Awards សម្រាប់ប្រគល់ជូន អត្ដពលិកឆ្នើមៗប្រចាំឆ្នាំ ហើយ​ក៏​ជា​ពាន​សំខាន់​បំផុត​មួយ ដែល​អត្ដពលិក​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​ ។ ឆ្នាំនេះវាបានប្រារព្វធ្វើឡើងនៅថ្ងៃទី ១៧ ខែកុម្ភៈនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។ ឆ្នាំនេះក៏ជាឆ្នាំគម្រប់ខួបលើកទី ២០ ឆ្នាំនៃការបង្កើតកម្មវិធីនេះផងដែរ។

ទស្សនាវីដេអូខាងក្រោម៖

Messi បានរៀបរាប់ពីមូលហេតុដែលមិនបានទៅចូលរួមពិធីប្រគល់ពានរង្វាន់យ៉ាងដូច្នេះថា៖ "ឲ្យខ្ញុំសុំទោសផង ខ្ញុំមិនអាចត្រឡប់មកធ្វើការហ្វឹកហាត់វិញ​។ ខ្ញុំគួរណាស់តែត្រូវទៅចូលរួមកម្មវិធីនៅយប់មិញនេះ ប៉ុន្តែសោកស្ដាយ ខ្ញុំមិនអាច។ ខ្ញុំចង់ថ្លែងអំណរគុណ ដែលបានប្រគល់ពានរង្វាន់ដ៏ពិសេសនេះជូនខ្ញុំ។ ខ្ញុំមានកិត្តិយសណាស់ដែលបានឈ្នះ ព្រោះវាតំណាងឲ្យកីឡាករ និងកីឡាការិនីបាល់ទាត់ទាំងអស់" ។

បេក្ខជនទាំង ៦ រូបចុងក្រោយ
រូបថត៖ Twiiter
រូបថត៖ FCB
កីឡាការិនីកាយវប្បកម្ម Simone Blues ឈ្នះពាន Female Athlete of the Year

ប្រភព៖

-BBC sport

-Michelacosta

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;