មិនត្រូវធ្វើរឿងទាំង៧នេះទេ នៅពេលស្ត្រីកំពុងមករដូវ!
- 2020-05-20 06:19:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រូវធ្វើរឿងទាំង៧នេះទេ នៅពេលស្ត្រីកំពុងមករដូវ!
ចន្លោះមិនឃើញ
ការមករដូវគឺជារឿងជៀសមិនផុតឡើយសម្រាប់ស្ត្រីគ្រប់រូប។ ឲ្យតែដល់ថ្ងៃមករដូវ អារម្មណ៍និងសកម្មភាពមួយចំនួនរបស់ស្ត្រីភាគច្រើននឹងផ្លាស់ប្ដូរជាបណ្ដោះអាសន្ន។ បើតាមការលើកឡើងរបស់អ្នកជំនាញ មានចំណុចមួយចំនួនធំ ដែលស្ត្រីៗមិនគួរធ្វើសោះឡើយ នៅអំឡុងពេលមករដូវ ដើម្បីបញ្ចៀសបញ្ហាផ្លូវអារម្មណ៍ ក៏ដូចជាសុខភាពរាងកាយ។ ចំណុចទាំងនោះ មានដូចខាងក្រោម៖
១. ទទួលទានអាហារមានជាតិប្រៃខ្លាំង ឬសម្បូរជាតិទឹកដោះគោ និងកាហ្វេអ៊ីន៖ វាអាចធ្វើឲ្យហើមពោះ និងឈឺចាប់កាន់តែខ្លាំង
២. រួមភេទដោយគ្មានការការពារ៖ ងាយចម្លងជំងឺ ឬមេរោគនានា
៣. បោះបង់ចោលលំហាត់ប្រាណប្រចាំថ្ងៃ៖ ការហាត់ប្រាណជារឿងល្អ ក្នុងការកាត់បន្ថយអាការៈឈឺចាប់
៤. ប្រើប្រាស់សំឡីអនាម័យច្រើនជាង៤ម៉ោង៖ គប្បីផ្លាស់ប្ដូរវារៀងរាល់៣ ទៅ ៤ម៉ោងម្ដង ដើម្បីជៀសវាងក្លិនមិនល្អ ឬការចម្លងមេរោគ
៥. គេងមិនគ្រប់គ្រាន់៖ វាអាចធ្វើឲ្យមានអារម្មណ៍កាន់តែស្មុគស្មាញ
៦. ជក់បារី៖ ការជក់បារីមិនដែលជារឿងល្អសោះឡើយចំពោះសុខភាពរាងកាយមនុស្ស
៧. ប្រើទឹកអនាម័យ៖ ការសម្អាតដោយទឹកអនាម័យគឺមិនចាំបាច់នោះទេ ព្រោះវាអាចប្រតិកម្មជាមួយប្រដាប់ភេទស្ត្រី បង្កជាការរលាក ឬរមាស់ជាដើម