ជនបរទេស​ដែលកម្ពុជា​ហាមឃាត់ ឥឡូវ​អនុញ្ញាត​ឱ្យចូលវិញ​ហើយ

  • 2020-05-20 08:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចអនុញ្ញាតឱ្យ​ជនបរទេស​មកពីប្រទេស​អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជាវិញហើយ។ នេះបើតាម​សេចក្តីប្រកាស​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

ក្នុងសេចក្តីប្រកាស​បញ្ជាក់ថា គ្រប់អ្នកដំណើរទាំងអស់​ដែលមកកម្ពុជា ទាំងខ្មែរ និងបរទេស គឺតម្រូវឱ្យ​វិញ្ញាបនបត្របញ្ជាក់​សុខភាព បញ្ជាក់ថាគ្មានផ្ទុកកូវីដ១៩ ហើយត្រូវមាន​ឯកសារធានារ៉ាប់រង​សុខភាព​ក្នុងចំនួន​ទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ។ អ្នកដំណើរទាំងអស់​ ដែលចូលមកកម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់​រកកូវីដ១៩ និងរង់ចាំ​ទទួលលទ្ធផល​ពីមន្ទីរពិសោធន៍​ប៉ាស្ទ័រ។

សូមអានបន្ថែមខាងក្រោម៖

;