ក្រសួងបរិស្ថាន សម្រេចបង្កើតក្រុមការងាររៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតំបន់ការពារធម្មជាតិខេត្តឧត្តរមានជ័យ

  • 2020-05-21 06:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំក្រុមការងារសម្របសម្រួល និងរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ រៀបចំផែនការគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋ នៅតាមបណ្តាតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងគោលបំណង ដើម្បីផ្សព្វ​ផ្សាយសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារខាងលើ និងត្រៀមរៀបចំផែនការចុះអនុវត្តការងារ នៅពេលសមស្របខាងមុខ។។ កិច្ចប្រជុំនេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។

រូបភាព៖ ក្រសួងបរិស្ថាន
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានសម្រេចបង្កើតក្រុមការងារខាងលើ តាមរយ:លិខិតលេខ ០២២សសរ.បស្ថ ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ដោយមានលោកជំទាវ ម៉ុម ថានីជាប្រធានក្រុម និងមានសមាជិកសរុបចំនួន ១៥រូប មកពីអគ្គនាយកដ្ឋាននានាចំណុះក្រសួងបរិស្ថាន គណ:អភិបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ និងតំណាងគម្រោងព្រៃឡង់បៃតង។ ដោយសារការរាតត្បាតនៃជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា កិច្ចប្រជុំក្រុមការងារនេះ ទើបបានចាប់ផ្តើមនាពេលនេះ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;