បណ្ដុំរូបភាពតារាថៃថតចាក់ស្ទីលបង្ហាញគ្នា ពេលដើរផ្សារទិញឥវ៉ាន់សម័យ COVID-19
- 2020-05-21 06:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ដុំរូបភាពតារាថៃថតចាក់ស្ទីលបង្ហាញគ្នា ពេលដើរផ្សារទិញឥវ៉ាន់សម័យ COVID-19
ចន្លោះមិនឃើញ
COVID-19 មិនទាន់ទៅណាឆ្ងាយទេ ដូចនេះម្នាក់ៗត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនពីការឆ្លងមេរោគមួយនេះដដែល។ អំឡុងពេលនេះដែរ គ្រប់គ្នាក៏ត្រូវដាក់បម្រាមឲ្យនៅផ្ទះក្នុងករណីមិនមានការចាំបាច់ត្រូវចេញទៅក្រៅ។
តួយ៉ាងបើគិតតែក្នុងវិស័យសិល្បៈ តារាៗជាច្រើនត្រូវសម្រេចលុបចោលការងារថតមួយចំនួន ដើម្បីសំងំនៅផ្ទះ រក្សាសុវត្ថិភាព។ ប៉ុន្តែក៏នៅតែចៀសមិនផុតក្នុងការទៅទិញឥវ៉ាន់មួយចំនួនសម្រាប់ប្រើប្រាស់ ឬហូបចុកក្នុងផ្ទះ។ ជាក់ស្ដែងដូចតារាថៃទាំងនេះ ពួកគេបានទៅទិញទំនិញខ្លះៗនៅផ្សារទំនើប តែក៏មិនភ្លេចថតរូបបង្ហាញអ្នកគាំទ្ររបស់ខ្លួន ដោយបានបញ្ចេញស្ទីលដើរផ្សាររៀងៗខ្លួន ជាមួយនឹងម៉ាសដែលពាក់ជាប់។ ទស្សនាដូចខាងក្រោមមានអ្នកណាខ្លះ?