ក្ដៅៗ! រកឃើញ​ករណីវិជ្ជមានកូវីដ១៩ ថ្មី ម្នាក់ទៀត

  • 2020-05-21 14:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល បានចេញសេចក្ដីប្រកាសនាយប់ថ្ងៃទី២១ ខែឧសភានេះថា មាន​ករណី​វិជ្ជមាន​កូវីដ១៩ ថ្មី ១នាក់ទៀត ដែលជាជនជាតិ​ខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅ​នៅ​ឃុំ​កំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រសួង​បញ្ជាក់ទៀតថា បុរស​រូបនោះ ជា​អ្នកដំណើរ​មកពីប្រទេស​ហ្វីលីពីន បន្ត​ជើងហោះហើរ​ពី​កូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលា​ម៉ោង ១០យប់។

សូមបញ្ជាក់ថា នេះជា​ករណីវិជ្ជមាន​​ទី១២៣ នៅកម្ពុជា ដែលក្នុងនោះ ១២២ករណី​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយអស់ហើយ។

សូមអានលម្អិត ខាងក្រោមនេះ៖

អត្ថបទថ្មី
;