ប្រទេស​អាស៊ាន​តែមួយគត់ ដែលអត់មានករណីកូវីដ១៩ថ្មី យូរថ្ងៃជាងគេ

  • 2020-05-22 02:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ គឺមានតែប្រទេសឡាវ​តែមួយគត់ ដែល​អត់មាន​ករណី​កូវីដ១៩ថ្មី ទាល់តែសោះ គិតចាប់តាំងពីថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២០មក ពោលគឺ​យូរជាងគេ​ដោយមានចំនួនអ្នកឆ្លង ១៩នាក់ដដែល​ ខណៈកម្ពុជា ទើបតែរកឃើញករណីថ្មីម្សិលមិញ ក្រោយស្ងាត់ជាង១ខែមក។

សូម​មើលទិន្នន័យខាងក្រោម៖

១. សិង្ហបុរី ចំនួន​អ្នកឆ្លង ២៩ ៨១២នាក់ (ស្លាប់ ២៣នាក់, ជា ១២ ១១៧នាក់)

២. ឥណ្ឌូណេស៊ី ចំនួន​អ្នកឆ្លង ២០ ១៦២នាក់ (ស្លាប់ ១២៧៨នាក់, ជា ៤៨៣៨នាក់)

៣. ហ្វីលីពីន ចំនួន​អ្នកឆ្លង ១៣ ៤៣៤នាក់ (ស្លាប់ ៨៤៦នាក់, ជា ៣០០០នាក់)

៤. ម៉ាឡេស៊ី ចំនួន​អ្នកឆ្លង ៧០៥៩នាក់ (ស្លាប់ ១១៤នាក់, ជា ៥៧៩៦នាក់)

៥. ថៃ ចំនួន​អ្នកឆ្លង ៣០៣៧នាក់ (ស្លាប់ ៥៦នាក់, ២៨៩៧នាក់)

៦. វៀតណាម ចំនួន​អ្នកឆ្លង ៣២៤នាក់ (ជា ២៦៤នាក់)

៧. មីយ៉ាន់ម៉ា ចំនួន​អ្នកឆ្លង ១៩៩នាក់ (ស្លាប់ ៦នាក់, ជា១០៨នាក់)

៨. ប្រ៊ុយណេ ចំនួន​អ្នកឆ្លង ១៤១នាក់ (ស្លាប់ ១នាក់, ជា ១៣៦នាក់)

៩. កម្ពុជា ចំនួនអ្នកឆ្លង ១២៣នាក់ (ជា ១២២នាក់)

១០. ឡាវ ចំនួន​អ្នកឆ្លង ១៩នាក់ (ជា ១៤នាក់)៕

ប្រភព៖ Worldometers

អត្ថបទថ្មី
;