ទើប​តែ​បង្ហោះ​រូប​ស្អាត​ឥត​ទាស់ Yang Zi ត្រូវ​គេ​ចោទ​ថា​លួ​ចចម្លង IU ទាំង​ស្រុង

  • 2020-05-22 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យូរ​លង់​ណាស់​មក​ហើយ ទើប​គេ​ឃើញ​កម្រង​រូបភាព​ស្អាត​របស់​តារា​សម្ដែងស្រី​ជួរ​មុខ​ចិន Yang Zi ដូច​នេះ​។ យ៉ាងណាក្ដី​ តារា​ស្រី​រូប​នេះ និង​ក្រុមការងារ​របស់​នាង​ត្រូវ​បាន​រិះគន់​ភ្លាម​ៗ​ព្រោះ​រង​ការ​ចោទ​ប្រកាន់​លួច​ចម្លង​​គំនិត​គេ​ទាំង​ស្រុង។

ក្រោយ​ស្ងប់ស្ងាត់​អស់​មួយ​រយៈពេល​ខ្លី មុន​នេះ​បន្តិច តារា​សម្ដែង​ស្រី​លំដាប់ A ចិន ទើប​តែ​បង្ករ​​ការ​ចាប់​អាមរ្មណ៍​ជា​ថ្មី នៅ​ពេល​បង្ហោះ​កម្រង​រូបភាព​ថ្មី​របស់​ខ្លួន។ ជាមួយ​នឹង​ស្ទីល​​បែប​គួរ​ឲ្យ​ស្រលាញ់ ស្រី​ស្អាត​វ័យ ២៨ ឆ្នាំ​ត្រូវ​បាន​គេ​សរសើរ​ថា​​ក្រមិចក្រមើម​គួរ​ឲ្យ​ក្នាញ់។ នៅ​លើ​បណ្ដាញ​សង្គម រូបភាព​របស់​តួរឿង Ash of Love ក៏​ត្រូវ​បាន​គេ​ចែក​រំលែក​ច្រើន​ដែរ។

យ៉ាងណាក្ដី ក្រោយ​នោះ​មិន​យូរ​ប៉ុន្មាន ទស្សនិកជន​មួយ​ចំនួន​បាន​រក​ឃើញ​ថា រូបភាព​ទាំង​នេះ​គឺ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​ជាមួយ​នឹង​រូបភាព​បញ្ចេញ​មុន​នោះ​របស់​កំពូល​តារា​​ចម្រៀង និង​សម្ដែង​កូរ៉េ IU។ តាម​នោះ​ដែរ តាម​ការ​សង្កេត​ឃើញ​ រូប​ភាព​ទាំង​នេះ​គឺ​ប្រៀបបាន​ដូច Copy និង Paste មក​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា រូបភាព​របស់ IU ត្រូវ​បាន​បញ្ចេញ​តាំង​ពី​ពេល​នាង​ចេញ​បទ Love Poem មក​ម៉្លេះ។ ពី​រូប​ផ្កា ដល់​រូប​ប៉ោងប៉ោង​​គឺ​ដូច​គ្នា ៩៩,៩៩%។ មនុស្ស​​ជា​ច្រើន​បាន​រិះគន់​ក្រុមការងារ​របស់​តារា​កើត​ឆ្នាំ ១៩៩២​ជា​ខ្លាំង ដែល​លួច​គំនិត​គេ​ធ្វើ​ឲ្យ​នាង​រង​ការ​រិះគន់​ជា​ដំណំ៕

អានបន្ត៖ ​Dilraba បង្អួត​រាង​ស្អាត​ឥត​ខ្ចោះ ពេល​គ្រងឈុត​កូន​ក្រមុំ អ្នក​គាំទ្រអត់​សរសើរ​មិន​បាន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;