មនុស្ស​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ តែង​បញ្ចេញ​សញ្ញា​​ទាំងនេះ​

  • 2020-05-22 08:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេល​ខ្លះ​ប្រហែល​ជា​អ្នក​មិន​បាន​ចាប់អារម្មណ៍​ថា​ខ្លួន​ឯងអាច​មាន​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​នោះ​ទេ។ ដោយ​គិត​ថា​នោះ​ជា​រឿង​ធម្មតា​ទៅ​វិញ ដូចនេះ​ត្រូវ​ពិនិត្យ​មើល​សញ្ញា​ទាំង​ ៥ ប្រភេទ​នេះ​ឲ្យ​មែនទែន​កុំ​ចេះ​តែ​បណ្ដែត​បណ្ដោយ​​ខ្លួន៖

១.លែង​មាន​អារម្មណ៍​រីករាយ​ដូច​ពី​មុន

ចាប់​ផ្ដើម​បាត់​បង់​អារម្មណ៍​រីករាយ​ ទោះ​បី​ជា​ពេល​ខ្លះ​ស្ថិត​ក្នុង​ស្ថានភាព​សប្បាយ​ក៏​ដោយ។ អ្នក​លែង​មាន​អារម្មណ៍​ល្អ​​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។

រូបតំណាង
**២.បាត់បង់​ការ​គ្រប់​គ្រង​ ក្លាយជា​មនុស្ស​ឆេវឆាវ**

ពេល​ដែល​មាន​រឿង​អី​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​ទើស​ចិត្ត​ អ្នក​មិន​អាច​ទប់​កំហឹង​បាន។ យោង​តាម​ការ​សិក្សា​ឆ្នាំ ​២០១៣ នៅ JAMA Psychiatry បាន​ឲ្យ​ដឹង​ថា​រោគសញ្ញា​នៃ​ភាព​តានតឹង​ចិត្ត និងការ​ខឹង​ គឺ​ជា​សញ្ញា​របស់​មនុស្ស​ដែល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ និងមាន​រយៈ​ពេល​យូរ។

៣.គេង​មិន​សូវ​បាន ហើយ​តែងតែ​ភ្ញាក់​ដឹង​ខ្លួន​អំឡុង​ពេល​គេង

ការ​បាត់​បង់​ថាមពល​​ក្នុង​ការ​គេង​ឲ្យ​បាន​លក់​ស្កប់ស្កល់​ ក៏​ជា​សញ្ញា​នៃ​ជំងឺ​​នេះ​ដែរ។ មនុស្ស​​ដែល​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​គឺ​អាច​គេង​បានច្រើន​ ឬ​អាច​ភ្ញាក់​ដឹង​ខ្លួន​ពី​ព្រលឹម ឬ​ពេល​ណា​មួយ ហើយ​ពួក​គេ​ពិបាក​ក្នុង​ការ​គេង​ឲ្យ​លក់​ទៅវិញ​ណាស់។

៤.ភ្ជាប់​ខ្លួន​ជាមួយ​បណ្ដាញ​សង្គម​ច្រើន

តើ​អ្នក​ធ្លាប់​​ដឹង​ថា​ខ្លួន​ឯង​ញៀន​នឹង​ Facebook ឬ Instagram ដែរ​ឬ​ទេ? ​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​វិធីសាស្ត្រ​មួយ​ដែល​មនុស្ស​​មាន​ជំងឺ​ប្រភេទ​នេះ​ចូលចិត្ត​ប្រើ និងចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​នៅ​ជាមួយ​វា។ ម្យ៉ាង​ទៀត​បើ​សិន​ជា​រឹត​តែ​ភ្ជាប់​ខ្លួន​ជាមួយ​បណ្ដាញ​សង្គម​កាន់​តែ​ខ្លាំង អ្នក​កាន់​តែ​​មាន​អារម្មណ៍​ឯកា និងឈឺចាប់​កាន់​តែ​ធ្ងន់ធ្ងរ។

រូបតំណាង

៥.​ ទម្ងន់​មិន​ស្ថិតស្ថេរ

អ្នក​មាន​ជំងឺ​នេះ អាច​ឡើង​ទម្ងន់​លឿន ឬ ស្រក​ទម្ងន់​លឿន ហើយ​ការ​ញ៉ាំ​វិញ​គឺ​មិន​បាន​ត្រឹម​ត្រូវ គឺ​មាន​ន័យ​ថា​ឃ្លាន​ពេល​ណា​ញ៉ាំ​ពេល​ហ្នឹង មិន​គិត​ពី​អី​ទាំង​អស់។

គួរ​តែ​សង្កេត និង យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ ព្រោះ​បើ​មិន​ដូច្នេះ អ្នក​អាច​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ផង៕

ប្រភព៖ Womenshealth ប្រែសម្រួល៖ ធិតា

អត្ថបទថ្មី
;