អាមេរិក ហាមឃាត់ការធ្វើដំណើរមកពីប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ លំដាប់ទី២ក្នុងលោក
- 2020-05-25 02:40:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិក ហាមឃាត់ការធ្វើដំណើរមកពីប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ លំដាប់ទី២ក្នុងលោក
ចន្លោះមិនឃើញ
សេតវិមានបានប្រកាសកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អំពីការហាមឃាត់ការធ្វើដំណើរមកពីប្រទេសប្រេស៊ីល ខណៈប្រទេសនេះកំពុងមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក បន្ទាប់ពីអាមេរិក។
សេចក្តីថ្លែងការណ៍របស់សេតវិមានបញ្ជាក់ថា៖ «ប្រធានាធិបតីបានចាត់វិធានការយ៉ាងតឹងរឹង ដើម្បីការពារប្រទេសយើងដោយការផ្អាកមិនឱ្យចូលនូវជនបរទេសដែលមកពីប្រទេសប្រេស៊ីល ក្នុងរយៈពេល ១៤ថ្ងៃ មុនពេលស្វែងរកសុំការអនុញ្ញាតចូលទឹកដីអាមេរិក។ វិធានការនេះ នឹងជួយធានាបានថា ជនបរទេសដែលស្ថិតក្នុងប្រទេសប្រេស៊ីល មិនក្លាយជាប្រភពនៃការឆ្លងជំងឺបន្ថែមក្នុងប្រទេសរបស់យើងឡើយ»។
វិធានការនេះ នឹងចូលជាធរមាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែវានឹងមិនអនុវត្តលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើយ។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ប្រទេសប្រេស៊ីល បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣៦៣ ៦១៨នាក់ ក្នុងនោះស្លាប់ ២២ ៧១៦នាក់ និងជាសះស្បើយ ១៤៩ ៩១១នាក់ ខណៈអាមេរិក មានអ្នកឆ្លងចំនួន ១ ៦៨៦ ៤៣៦នាក់ ក្នុងនោះស្លាប់ ៩៩ ៣០០នាក់ និងជាសះស្បើយ ៤៥១ ៧០២នាក់៕