តារា​សម្ដែង​ស្រី​វៀតណាម​សម្រក​បាន​២០គីឡូ ដោយ​មិន​តម​អាហារ​សូម្បី​មួយ​ថ្ងៃ តែ​មាន​តិចនិក​ពិសេស

  • 2020-05-25 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​ល្បី​​ឈ្មោះ​វៀតណាម Miu Le កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់ ទស្សនិកជន​ដែល​ចង់​សម្រក​គីឡូ ព្រោះ​នាង​បាន​ទទួល​ផល​សម្រេច​ក្នុង​ការ​បញ្ចុះ​ទម្ងន់​ដោយ​មិន​តម​​អាហារ​នោះ​ឡើយ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង និង​ចម្រៀង​ស្រី​ជួរ​មុខ​វៀតណាម​ឈ្មោះ Miu Le បាន​​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​បង្ហាញ​ពី​សមិទ្ធិផល​សម្រក​គីឡូ របស់​ខ្លួន​ក្រោយ​រយៈ​ពេល ១៣​ខែ។ យ៉ាងណាក្ដី អ្វី​ដែល​ធ្វើ​ឲ្យ​គេ​រឹត​តែ​ភ្ញាក់​ផ្អើល​នោះ​គឺ ទោះ​បី​ជា​សម្រក​បាន​ដល់​ទៅ ២០​គីឡូ ក៏​ពិត​មែន​តែ​ស្រី​ស្អាត​រូប​នេះ​បាន​ឲ្យ​ដឹងថា​ខ្លួន​មិន​បាន​តម​អាហារ​សូម្បី​តែ​មួយ​ថ្ងៃ។

“ម្នាក់​ស្រី​ខាង​ឆ្វេង​តម​ញ៉ាំ​បាយ ម្នាក់​ស្រី​ខាង​ស្ដាំ​ញ៉ាំ​បាយ​ធម្មតា។ ខ្ញុំ​និយាយ​មែន មិន​កុហក​ឡើយ ស្រី​ស្អាត​២៨​ឆ្នាំ​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន"។ តាម​ការ​ចែករំលែក​របស់​ខ្លួន តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចង់​សម្រក​គីឡូ​ដោយ​ការ​បង្អត់​អាហារ​ អ្នក​នឹង​ស្រក​គីឡូ​លឿន ប៉ុន្តែ​នឹង​ទទួល​បាន Yo Yo Effect ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​ជាង​មុន​លើស​ដើម ដែល​ជា​ហេតុផល​ធ្វើ​ឲ្យ​អ្នក​​ធាត់​ជាង​មុន។ ដោយ​សារ​តែ​ខ្លួន​ធ្លាប់​ឆ្លង​កាត់​ហើយ ទើប​តារា​ស្រី​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​នាង​ផ្ទាល់​ធ្លាប់​បង្អត់​អាហារ​ដល់​ឈឺ​ក្រពះ​ត្រូវ​សង្គ្រោះ​បន្ទាន់ តែ​ចុង​បញ្ចប់​នៅ​តែ​ធាត់។

ដូច​នេះ​ហើយ នាង​បាន​ងាក​មក​​រក​ការ​បរិភោគ​អាហារ​វិញ ប៉ុន្តែ​បន្ថែម​ម៉ោង​ហាត់​ប្រាណ​ឲ្យ​ច្រើន​ជាង​មុន។ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តួ​រឿង Twenty Again ចែក​រំលែក​ពី​របប​អាហារ​របស់​ខ្លួន​ ហើយ​ឃើញ​ថា​នាង​នៅ​តែញ៉ាំ​បន្លែ​ត្រី​សាច់​ជា​ធម្មតា តែ​ត្រូវ​ទៅ gym ជា​រៀង​រាល់​ថ្ងៃ ដោយ​មួយ​ថ្ងៃ​ហាត់​ពី ១​ម៉ោង ទៅ​២​ម៉ោង៕

អានបន្ត៖ ​ទើប​តែ​បង្ហោះ​រូប​ស្អាត​ឥត​ទាស់ Yang Zi ត្រូវ​គេ​ចោទ​ថា​លួ​ចចម្លង IU ទាំង​ស្រុង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;