មាន​អត្តសញ្ញាណបណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្តភ្នំពេញបាន តែត្រូវមានលក្ខខណ្ឌមួយនេះ

  • 2020-05-26 01:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន​បាន​ឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២០​ថា ម្ចាស់​រថយន្ត​មាន​អត្តសញ្ញាណបណ្ណ​ខេត្ត ហើយចង់​បាន​លេខ​ភ្នំពេញ ទាល់តែ​ម្ចាស់រថយន្ត​នោះមាន​អាសយដ្ឋាន​អចិន្ត្រៃយ៍​នៅ​ភ្នំពេញ។

លោកអ្នកត្រូវ​យកអត្តសញ្ញាណបណ្ណរបស់អ្នក ភ្ជាប់មក​ជាមួយនូវសៀវភៅ​គ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។

*យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩

(បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចទិញផ្លាកលេខកម្ពុជាបានដែរ!!!)

;