អ៊ីតាលី ឈ្នះ​ពាន eEuro 2020 ​ក្រោយ​ស៊ុត​ចុង​ម៉ោង​លើ​ក្រុម​ជម្រើស​ជាតិ ស៊ែប

  • 2020-05-26 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ជម្រើស​ជាតិ អ៊ីតាលី ​លេង​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ ស៊ែបីបាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៣-១ ​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ eEuro 2020 tournament ​រៀប​ចំ​ឡើង​ដោយ​ UEFA ។

កីឡាករ eSport ជម្រើស​ជាតិ​ អ៊ីតាលី

​លទ្ធផល​នេះ បាន​ជួយ​ឲ្យ​អ៊ីតាលី ឈ្នះ​ពាន eEuro 2020 ជា​លើក​ដំបូង​ក្នុង​ប្រភេទ​កីឡា​អេឡិចត្រូនិច (eSport)។ ការ​ប្រកួត​នេះ​មាន​ការ​ចូលរួម​ពី​កីឡាករ eSport ជម្រើស​ជាតិ​ចំនួន ១៦ ​ប្រទេស​ផ្សេង​គ្នា។

ក្រោយ​ឆ្លងកាត់ ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល B អ៊ីតាលី ឈរ​លេខ​ ១ ។ លុះ​ឡើង​ដល់វគ្គ ៨ ក្រុម​​ស៊ី​ក្រុម អ៊ីស្រាអែល ២-០ និង​បន្ត​ឈ្នះ បារាំង ២-០ នៅ​វគ្គ ៤ ក្រុម​ចុងក្រោយ​។ ​ការ​ប្រកួត ៤ ជុំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ អ៊ីតាលី ឈ្នះ ៣ ដង រីឯ​ស៊ែបឈ្នះ ១ ដង។

រឹត​តែ​ពិសេស​ទៀត​នោះ នៅ​ជុំ​ទី ៤ អ៊ីតាលី យក​ឈ្នះ​ដោយ​បាល់​ចុង​ម៉ោង​នាទី ៩០+ ដោយ​កីឡាករ​ឆ្នើម Insigne ​របស់ Napoli ។

របៀប​រៀប​​ទម្រង់​ប្រកួត គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត​ផ្ទាល់​លើ​ទីលាន​ ដូច្នោះ​ដែរ ពោល​គឺ គិត​ចាប់​ពី​វគ្គ​សន្សំ​ពិន្ទុ​​តាម​ពូល​ ​និង​ជម្រុះ​ ​ដល់​វគ្គ​បន្ត​បន្ទាប់ៗ​ទៀត ដើម្បី​រក​ក្រុម​គ្រង​ជើងឯក ដោយ​លេង​ជាមួយ​នឹង​ដៃ​ហ្គេម​ Play Station 4 ​ដោយ​ប្រើប្រាស់​​កម្មវិធី​ PES ​របស់​ក្រុមហ៊ុន Konami ៕

ទស្សនា​វីដេអូ ពេញខាងក្រោម(វគ្គផ្តាច់ព្រ័ត្រនាទី 8:04 ចុច Watch on YouTube)៖

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

;