កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសចំនួន ៣ករណី

  • 2020-05-27 02:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធនឹង​បទល្មើសចំនួន ០៣ ករណី វាយយកម៉ូតូ លួចម៉ូតូ និងគាស់ផ្ទះយកទ្រព្យសម្បត្តិ។ ការឃាត់ខ្លួន នេះធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០០ នាទី នៅចំណុចភ្លើងស្តុបផ្សារដើមគរ ផ្លូវមុន្នីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបានកម្លាំងជំនាញ បានបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី មាន៖

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយយកម៉ូតូម៉ាកហុងដាZOOMERX ពណ៌ ខ្មៅលឿង ពាក់ស្លាកលេខ កំពង់ចាម១R៧៦៧៤) ប្រព្រឹត្តនៅចំណុចមុខមន្ទីរពេទ្យព្រះកេតុមាលា ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៣ និង ៣០ នាទីទៀបភ្លឺ ។

ជនរងគ្រោះឈ្មោះ ពៅ ថៃឡុង ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅស្ថានីយ៍ប្រេងឥន្ធនៈតេលាស្តបផ្សារដីហុយភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរបុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈតេលា។ សម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដាZOOMERX ពណ៌ខ្មៅលឿង ពាក់ស្លាកលេខ កំពង់ចាម១R៧៦៧៤។

ករណីទី២ ៖ អំពើលួច (ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០២០ លេខតួ ៥៧៥៤២៣៥ លេខម៉ាស៊ីន ៥៧៥៤២៣៥ ពាក់ស្លាកលេខ ភ្នំពេញ១IG៨៩៨៨) ប្រព្រឹត្តនៅចំណុចបន្ទប់ជួល ផ្លូវទន្លេសាប ក្រុម៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០ នាទី ។

ជនរងគ្រោះឈ្មោះ កែវ សុខធំ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវទន្លេសាប ក្រុម៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ យោធា។ សម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០២០ លេខតួ ៥៧៥៤២៣៥ លេខម៉ាស៊ីន ៥៧៥៤២៣៥ ពាក់ស្លាកលេខ ភ្នំពេញ១IG៨៩៨៨។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចហាងយីហោតាសនីមផ្ទះលេខ៤៣អា ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ១១ និង ៣០ នាទី ។

ជនរងគ្រោះឈ្មោះ ណារ៉ាវី យ៉ះយ៉ាឡេះ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅហាងយីហោតាសនីមផ្ទះលេខ៤៣អា ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរ អាជីវករ។ សម្ភារៈបាត់បង់ទូរទស្សន៍ទំហំ៦៥អ៊ិញ មួយគ្រឿង ,ធុងហ្គាសធំ ចំនួន ០២ ធុង និងកង្ហារចំនួន ០៣ គ្រឿង។

ជនសង្ស័យឈ្មោះ ជុំ ឧត្តមស៊ីដារ៉ា ហៅ ខ្លាញ់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅស្នាក់នៅមិនពិតប្រាកដវត្ថុតាងចាប់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ ២០២០ លេខតួ ៥៧៥៤២៣៥ លេខម៉ាស៊ីន ៥៧៥៤២៣៥ ពាក់ស្លាកលេខ ភ្នំពេញ១IG៨៩៨៨ របស់ជនរងគ្រោះឈ្មោះ កែវ សុខធំ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;