បែកធ្លាយរូបភាពចិនសង់មូលដ្ឋានទ័ពអាកាសនៅជិតព្រំដែនឥណ្ឌា
- 2020-05-27 03:45:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយរូបភាពចិនសង់មូលដ្ឋានទ័ពអាកាសនៅជិតព្រំដែនឥណ្ឌា
ចន្លោះមិនឃើញ
តាមរយៈរូបភាពផ្កាយរណបបានបង្ហាញថា ចិនកំពុងសាងសង់មូលដ្ឋានទ័ពអាកាសនៅតំបន់ទីបេ ដែលអាចផ្ទុកយន្តហោះបានយ៉ាងច្រើន។
រូបភាពដែលត្រូវបានចុះផ្សាយដោយទូរទស្សន៍ឥណ្ឌា NDTV បានលាតត្រដាងពីគម្រោងសាងសង់ដ៏ធំមួយ នៅព្រលានយន្តហោះ Ngari Gunsa ភាគខាងលិចទីបេ ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ Pangong ជាទីតាំងស្ថិតនៅព្រំដែនឥណ្ឌា និងជាកន្លែងប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរកាលពីខែឧសភាកន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពដែលថតបាននៅថ្ងៃទី៦ មេសា ឆ្នាំ២០២០ ហើយ១ចំហៀងទៀតជារូបដែលថតនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ គឺថា មានការសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនជាងខែមុន។
គួរដឹងថា ព្រលានយន្តហោះ Ngari Gunsa ត្រូវបានប្រើប្រាស់ទាំងការហោះហើរផ្នែកស៊ីវិល និងយោធា។ វាស្ថិតនៅលើរយៈកម្ពស់ ១៤ ០០០ហ្វ៊ីត ស្ថិតក្នុងចំណោមព្រលានយន្តហោះដែលស្ថិតនៅរយៈកម្ពស់ខ្ពស់បំផុតក្នុងពិភពលោក៕