ឆ្ងល់អត់! ម៉េចបានជាគេ​យកពន្ធប្រថាប់ត្រា ពេល​ផ្ទេរកម្មសិទ្ធិដីធ្លី ឬយានយន្ត?

  • 2020-05-27 07:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពន្ធ​ប្រថាប់ត្រា ត្រូវបាន​ប្រមូល​ចំពោះ

  • ការ​ផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ ឬការ​ដាក់ភាគហ៊ុន​ជាអចលនទ្រព្យ​ក្នុងក្រុមហ៊ុន​ និង​ការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន​ ឬយានយន្ត​គ្រប់ប្រភេទ

  • ការ​ផ្ទេរ​ចំណែក​ណាមួយ​ ឬទាំងស្រុង​នៃភាគហ៊ុន​របស់​ក្រុមហ៊ុន

  • កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬសេវា​ដែល​ប្រើប្រាស់​ថវិការដ្ឋ

  • លិខិត​មានលក្ខណៈ​គតិយុត្ត ជាអាទិ៍ លិខិត​ស្តីពីការ​បង្កើត​ក្រុមហ៊ុន លិខិត​ស្តីពីការរំលាយ​ក្រុមហ៊ុន​បញ្ចូលគ្នា និង​លិខិត​ស្តីពីការបិទក្រុមហ៊ុន។

ពន្ធ​ប្រថាប់​ត្រា​ត្រូវប្រមូលពី

  • អ្នក​ទទួល​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ឬមធ្យោបាយ​ដឹកជញ្ជូន​ ឬយានយន្ត​គ្រប់ប្រភេទ

  • អ្នកទទួលសិទ្ធិកាន់កាប់​ភាគហ៊ុន

  • អ្នក​ទទួល​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬសេវា​ដែលប្រើប្រាស់​ថវិការដ្ឋ

  • អ្នក​ទទួល​សិទ្ធិលើ​លិខិត​មានលក្ខណៈ​គតិយុត្ត។

អត្រាពន្ធ និង​ការកំណត់​ពន្ធ​ប្រថាប់ត្រា មានដូចខាងក្រោម

  • ៤% នៃ​តម្លៃ​អចលនទ្រព្យ​ចំពោះ​​ការផ្ទេរកម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ជា​សំណង់ ឬ/និង​ដី ឬការ​ដាក់​ភាគហ៊ុន​ជាអចលនទ្រព្យ​ក្នុងក្រុមហ៊ុន។

  • ៤% នៃ​តម្លៃ​មធ្យោបាយ​ដឹកជញ្ជូន​ ឬយានយន្ត ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ​កាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន ឬយានយន្ត​គ្រប់ប្រភេទ។

  • ០,១% នៃ​តម្លៃភាគហ៊ុន ចំពោះ​ការផ្ទេរចំណែក​ណាមួយ ឬទាំងស្រុង​នៃភាគហ៊ុន ឬការរំលាយ​ក្រុមហ៊ុន​បញ្ចូលគ្នា។

  • ០,‌១% នៃ​តម្លៃ​ចុះកិច្ចសន្យា​ចំពោះ​កិច្ចសន្យា​ផ្គត់ផ្គង់​ទំនិញ ឬសេវា ដែលប្រើប្រាស់​ថវិការដ្ឋ។

  • ១លានរៀល ចំពោះ​លិខិត​មានលក្ខណៈ​គតិយុត្ត ៣ប្រភេទ​គឺ លិខិត​ស្តីពីការ​បង្កើត​ក្រុមហ៊ុន លិខិត​ស្តីពីការបិទ​ក្រុមហ៊ុន និង​លិខិត​ស្តីពីការរំលាយ​ក្រុមហ៊ុន​បញ្ចូលគ្នា រួមទាំង​លិខិត​ស្តីពី​ការរំលាយ​ក្រុមហ៊ុនបញ្ចូលគ្នា​របស់​ក្រុមហ៊ុន​បោះផ្សាយមូលបត្រសាធារណៈ៕

ដកស្រង់ចេញពី៖ ប្រកាស​លេខ ៥០៧ សហវ.ប្រក ស្តីពីការប្រមូលពន្ធប្រថាប់ត្រា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០១៧

អត្ថបទថ្មី
;