ស្អាតហើយ ការពារចំណីផ្លូវទៀត! តាមបណ្តោយផ្លូវជាតិលេខ៥ នឹងត្រូវដាំដើមផ្កាត្របែកព្រៃ និង ផ្កាក្ងោក
- 2020-05-28 03:56:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតហើយ ការពារចំណីផ្លូវទៀត! តាមបណ្តោយផ្លូវជាតិលេខ៥ នឹងត្រូវដាំដើមផ្កាត្របែកព្រៃ និង ផ្កាក្ងោក
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ៥ នឹងមានការដាំដើមឈើ ក្នុងនោះមានផ្កាត្របែកព្រៃ និងដើមក្ងោក ដើម្បីយកធ្វើជាព្រំប្រទល់ការពារចំណីផ្លូវ មិនឱ្យមានការរំលោភយកពីប្រជាពលរដ្ឋបានឡើយ។ ការថ្លែងនេះ ធ្វើឡើងក្នុងពេលលោកចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ព្រឹកមិញយើងដោតផ្កាត្របែកព្រៃ ផ្លូវប៉ែកខាងជើងនេះ ៨ពាន់ដើមជាង (១០ម៉ែត្រ ១ដើម)។ ផ្លូវវាង ២៣គីឡូ យើងដាំផ្កាក្ងោក នៅសងខាងផ្លូវ (១០ម៉ែត្រ ១ដើម)។ ផ្លូវយើងមានផ្កាត្របែកព្រៃផង ក្ងោកផង ហើយក្ងោកហ្នឹងដើម្បីការពារព្រំប្រទល់ដីចំណីផ្លូវ ព្រោះយើងបានដោះស្រាយហើយ ជូនលុយទៅបងប្អូនប្រជាពលរដ្ឋហើយ មិនអាចមកយកដីចំណីផ្លូវបានទេ»៕