ផ្លូវជាតិលេខ៦ ពីព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ជួសជុលសម្រេចបានប៉ុន្មានហើយ?
- 2020-05-29 02:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៦ ពីព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ ជួសជុលសម្រេចបានប៉ុន្មានហើយ?
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបេសកកម្ម ដឹកនាំគណៈប្រតិភូក្រសួង និងក្រុមអ្នកជំនាញពាក់ព័ន្ធចុះពិនិត្យគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៦ ដែលមានប្រវែងសរុបចំនួន ៤៩,៨៨ គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលព្រលានយន្តហោះខេត្តសៀមរាប ដល់ស្រុកក្រឡាញ់។ ការចុះពិនិត្យគម្រោងជួសជុលនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកទេសរដ្ឋមន្ត្រីបានគួសបញ្ជាក់ថា ក្រោយពីការត្រួតពិនិត្យរួចមកឃើញថា «ក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវអាចទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេស ដែលមានចែងក្នុងសៀវភៅបន្ទុក និងបទដ្ឋានដែលយើងចង់បាន»។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះតាមដាន ត្រួតពិនិត្យការសាងសង់ជាប្រចាំលើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបអាចធ្វើផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕