ប្រើពេលជាង ១ខែគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវលេខ ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចបានប៉ុន្មានភាគរយ?

  • 2020-06-01 01:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវលេខ១៤៦បេ (វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេព វង្ស) និងផ្លូវលេខ១៤៨ ដោយ​គម្រោងនេះ​ធ្វើ​ការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនមួយ និងប្រើប្រាស់រយ:ពេលសាង​សង់​ចំនួន ២៨ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន ១,៩០ភាគរយហើយ។ ការចុះត្រួតពិនិត្យនេះធ្វើឡើង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកទេសរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវ​ជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សាងសង់ដោយចាក់បេតុងកៅស៊ូAC ទទឹងសរុប ១១ម៉ែត្រកម្រាស់៩សង់ទីម៉ែត្រនិងចិញ្ចើមគ្រួសក្រហម ០,៥០ ម៉ែត្រសងខាង ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០+០០០ ដល់PK២០+៦៧៨ ប្រវែង២០,៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង ១១ម៉ែត្រកម្រាស់២៦សង់ទីម៉ែត្រប្រវែង ២២,៣៤៧ គីឡូម៉ែត្រនិងចិញ្ចើមគ្រួសក្រហម ០,៥០ម៉ែត្រ សងខាងចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០,២៥។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុក ស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រ ជាដើម៕

អត្ថបទថ្មី
;