ធ្វើ​រឿង១​នេះ អាច​បញ្ចៀស​បញ្ហា​ឆាប់​ចេញ​ទឹក​កាម ពេល​កំពុង​រួមមេត្រី​ជាមួយ​ដៃគូ!

  • 2020-06-01 06:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ហា​សុខភាព​​ដែល​មនុស្ស​ប្រុស​ភាគ​ច្រើន​រមែង​មាន​កង្វល់​នៅ​ក្នុង​ចិត្ត​គឺ​បញ្ហា​ឆាប់​ចេញ​ទឹក​កាម ដែល​មិន​អាច​បំពេញ​សេចក្ដី​ចំណង់​ខ្លួន​ឯង​បាន​ពេញ​លេញ ក៏​ដូចជា​ស្ត្រី​ជា​ដៃ​គូ​ផង​ដែរ។ ការ​ឆាប់​ចេញ​ទឹក​កាម​​អាច​បណ្ដាល​មក​​ពី​កត្តា​ជា​ច្រើន​គួប​ផ្សំ​គ្នា ដូចជា ការ​រួមភេទ​ដោយ​ប្រញាប់​ប្រញាល់​ពេក ការ​ដែល​មាន​អារម្មណ៍​រំភើប​ខ្លាំង ឬ​ការ​រួម​ភេទ​យូរៗ​ម្ដង។

ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ការ​ទប់​ស្កាត់​ទឹក​កាម​មិន​ឲ្យ​ចេញ​ឆាប់​រហ័ស​អាច​មាន​ច្រើន​ជម្រើស​ទៅ​តាម​ការ​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ ដោយ​ផ្អែក​ទៅ​លើ​ឫស​គល់​នៃ​បញ្ហា។ យ៉ាង​ណា​មិញ មាន​វិធី​សាស្ត្រ​១ ដែល​បុរសៗ​អាច​ពិចារណា​ធ្វើ​បាន​ដោយ​មិន​ប៉ះពាល់​នឹង​សុខភាព​ឡើយ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​​ផ្លូវ​ភេទ​នេះ។ បើ​យោង​តាម​ការ​លើក​ឡើង​​មួយ​​របស់​អង្គការ​ថែ​ទាំ​សុខភាព​គ្រួសារ​កម្ពុជា (រ៉ាក់) ដំណោះស្រាយ​នោះ​គឺ​ជា​ការ​សម្រេច​កាម​ដោយ​ខ្លួន​​ឯង មុន​ពេល​ប្រតិបត្តិការ​លើ​គ្រែ​ជាមួយ​នឹង​ដៃ​គូ។ ការ​សម្រេច​កាម​ខ្លួន​​ឯង​នេះ គួរ​ធ្វើ​ឡើង​រយៈពេល ២ ទៅ ៣​ម៉ោង​​មុន ឬ​តិច​ច្រើន​ទៅ​តាម​បុគ្គល​ម្នាក់ៗ។ រាងកាយ​របស់​បុរស​​​​មាន​លក្ខណៈ​ខុស​គ្នា ​​​​​​អ៊ីចឹង​ហើយ​គប្បី​ពិចារណា​ផ្ទាល់​ទៅ​លើ​បទ​ពិសោធន៍​ថា​តើ​អ្នក​ត្រូវ​ការ​រយៈពេល​ប៉ុន្មាន​ទើប​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​អាច​ងើប​រឹង​បាន។ ជា​ឧទាហរណ៍​ អ្នក​ខ្លះ​ត្រូវ​ការ​ពេល​ត្រឹម​១​ម៉ោង ឬ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​ក៏​ថា​បាន។

ការ​បំពេញ​ចំណង់​ផ្លូវ​ភេទ​ដោយ​ខ្លួន​ឯង​មុន​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​បំបាត់​នូវ​ភាព​តានតឹង ដែល​ជា​ហេតុ​ធ្វើ​ការ​ចេញ​ទឹក​កាម​អាច​មាន​រយៈពេល​យូរ​ជាង​មុន។ មួយ​វិញ​ទៀត ការ​សម្រេច​កាម​នេះ​ទៀត​សោត​គឺ​មិន​ផ្ដល់​អវិជ្ជមាន​ឡើយ​ចំពោះ​សុខភាព៕

អត្ថបទ៖ ឈាង.

;