Cavani ធ្លាប់បបួលវៃគ្នាមួយស្មើ Messi ឆ្លើយតបមួយម៉ាត់យ៉ាងខ្លី
- 2020-06-01 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cavani ធ្លាប់បបួលវៃគ្នាមួយស្មើ Messi ឆ្លើយតបមួយម៉ាត់យ៉ាងខ្លី
ចន្លោះមិនឃើញ
ក្នុងជំនួបមិត្តភាពរវាងប្រទេសមកពីតំបន់អាមេរិកឡាទីនគឺ អ៊ុយរ៉ាហ្គាយនិងអាហ្សង់ទីន ធ្វើឡើងនៅទឹកដីប្រទេសអ៊ីស្រាអែល បានបញ្ចប់ទៅដោយលទ្ធផល ២-២ ។
អំឡុងការប្រកួតនេះដែរ នៅតង់ទី ១ អ៊ុយរ៉ាហ្គាយស៊ុតបាន ១ គ្រាប់នាំមុខដោយកីឡាករ Edinson Cavani នាទី ៣៤ លុះដល់នាទី ៤២ កើតមានការប៉ះទង្គិចរវាងខ្សែការពារអ៊ុយរ៉ាហ្គាយលេខ ៥ Matias Vecino មកពាំង Messi ពីមុខហើយ Cavani រត់តាមពីក្រោយក៏កើតរឿងរ៉ាវបោះពាក្យសម្ដីដាក់គ្នា។ Cavani៖ "ចង់វៃគ្នាមែន? Messi តបវិញ៖ "ចង់វៃបានតើ!"។ នេះបើយោងតាមប្រភពពីសារព័ត៌មានអាហ្សង់ទីន Ole ដែលស្រង់សម្តីតាមរយៈវិដេអូការប្រកួត អាចមើលដឹងភាសាពួកគេនិយាយគ្នា។
ប៉ុន្តែយ៉ាងណា ខ្សែការពារចាស់វស្សា Diego Godin របស់អ៊ុយរ៉ាហ្គាយ បានព្យាយាមសម្រួល ហើយបំបែកពួកគេទាំងពីរ។ លុះដល់តង់ទី ២ Messi បានបាល់ Free-kick ហើយលោតតែតបញ្ជូលទីដោយ Sergio Aguero បន្តមកដល់នាទី ៨៩ Luis Suarez រកបានគ្រាប់នាំមុខវិញ ហើយ Messi ក៏តាមបានស្មើ ដោយបាល់ប៉េណាល់ទីចុងម៉ោង លទ្ធផលក៏បញ្ចប់ទៅ ២-២ ៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖