កុំចេះតែរាប់អានមិត្តផ្តេសផ្តាស ត្រូវចេះពិនិត្យមើល៥ចំណុចនេះសិន ទើបមិនអសារបង់
- 2020-06-02 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែរាប់អានមិត្តផ្តេសផ្តាស ត្រូវចេះពិនិត្យមើល៥ចំណុចនេះសិន ទើបមិនអសារបង់
ចន្លោះមិនឃើញ
អ្នកប្រហែលជាធ្លាប់ឆ្លងកាត់បទពិសោធន៍ រាប់អាននរណាម្នាក់ជិតស្និទ្ធ តែនៅចុងបញ្ចប់មិត្តភាពសល់ត្រឹមថាពាក្យស្តាយក្រោយ។ ពេលស្គាល់គ្នាដំបូង អ្នកគិតថាម្នាក់ហ្នឹងហើយដែលអាចក្លាយជាមិត្តដ៏ល្អបំផុត ប៉ុន្តែយូរៗទៅទំនុកចិត្តបានបាត់បង់បន្តិចៗម្តង ដោយសារតែទំនាក់ទំនងមួយនេះបង្កប់ដោយភាពពិសពុលនឹកស្មានមិនដល់។ ពេលវេលាមានតម្លៃខ្លាំងណាស់ដូច្នេះ មុនរាប់អាននរណាម្នាក់ គួរពិនិត្យមើល៥ចំណុចនេះសិន ទើបមិនអសារបង់។
តើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរ ពេលនៅក្បែរពួកគេ?
ពេលនៅជិតពួកគេធ្វើឲ្យអ្នកមានអារម្មណ៍មិនស្ងប់ចិត្ត គិតថាតុបតែងខ្លួនបែបនេះមិនសម ប្រើរបស់ទាំងនេះមិនទាន់សម័យ មិនល្បីគ្រប់គ្រាន់ មានន័យថាអ្នកកំពុងតែចំណាយពេលនៅជាមួយមនុស្សខុសហើយ។ មិត្តល្អពិតប្រាកដ គេមិនដែលខ្វល់ខ្វាយពីរឿងទាំងអស់នេះទេ ហើយអ្នកក៏អាចពេញចិត្តនូវអ្វីដែលខ្លួនមាន ដោយគ្មានសម្ពាធពីមជ្ឈដ្ឋានជុំវិញ។
តើពួកគេបានជះឥទ្ធិពលល្អដល់អ្នកដែរទេ?
នៅពេលអ្នកមានមិត្តល្អ អ្នកក៏អាចទទួលបាននូវ ឥទ្ធិពលល្អពីពួកគេដូចគ្នា។ នៅជិតមនុស្សដែលមានសណ្តាណចិត្តល្អ និងមានគំនិតវិជ្ជមាន មិនយូរមិនឆាប់ អ្នកនឹងប្រែក្លាយជាបែបនោះដែរ។
បើគ្មានពួកគេតើជីវិតអ្នកនឹងទៅជាយ៉ាងណា??
បើគិតថា ពេលដកខ្លួនចេញ អ្នកនឹងបានស្រួលចិត្តជាងមុន ស៊ូទៅណាមកណាម្នាក់ឯង ក៏គ្រាន់បើជាងមានគ្នា តែត្រូវផ្គាប់ផ្គុនតាមចិត្តគេ រហូតបាត់បង់ឯករាជ្យភាពរបស់ខ្លួនដែរ។
ពេលរាប់អានគ្នា មានបានអ្វីមកវិញដែរអត់?
នេះមិនមែនសំដៅលើការកេងប្រវ័ញ្ចអ្វីពីមិត្តភ័ក្តនោះឡើយ ប៉ុន្តែយ៉ាងហោចណាស់ ពេលរាប់អាននរណាម្នាក់គួរតែបានផលប្រយោជន៍ខ្លះមកវិញដែរ ដូចជាការផ្លាស់ប្តូរគំនិតល្អៗទៅវិញទៅមក ចេះជួយលើកទឹកចិត្តគ្នា ក្នុងការសម្រេចគោលដៅផ្សេងៗនៃជីវិត។
ចេះសប្បាយជាមួយគ្នា ចុះពេលកើតទុក្ខវិញ មានវត្តមានគេដែរអត់?
ភាគច្រើនអ្នកខ្លះលេចមុខតែពេលសប្បាយរីករាយ ឯពេលមិត្តកើតទុក្ខជួបឧបសគ្គវិញ គឺលែងឃើញវត្តមានទៀតហើយ។ សបញ្ជាក់ថា មិត្តភាពរវាងអ្នកនិងគេ គ្មានតម្លៃហើយក៏មិនពិតប្រាកដដែរ។ ហេតុនេះហើយ បានជាអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ សង្កេតមើលឲ្យបានម៉ត់ចត់ មុនជ្រើសរើសនរណាម្នាក់ជាមិត្តភ័ក្តិ៕
ចុចអានបន្ត៖ ការសម្រេចចិត្តទាំង៥ ដែលអ្នកប្រាកដជាស្ដាយក្រោយនៅ១០ឆ្នាំខាងមុខ