ពេល​លឺ​ប្អូនប្រុស​របស់ George Floyd និយាយ​ជា​លើក​ដំបូង អ្នក​ធ្វើបាតុកម្ម​អាចនឹង​កក​ឈាម

  • 2020-06-03 02:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Terrence Floyd ដែលត្រូវជាប្អូន​ប្រុសរបស់ George Floyd បាន​បង្ហាញមុខ​ថ្លែងជា​សាធារណៈ​លើកដំបូង ​កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២០ ក្រោយ​ការស្លាប់​របស់​បងប្រុស​លោក​កាលពី​សប្តាហ៍មុន។

លោក​បាន​និយាយ​ទៅកាន់ក្រុម​អ្នកចូលរួម នៅ​កន្លែង​ដែលប៉ូលិស​សង្កត់​ជង្គង់​លើ ក George Floyd ក្នុងក្រុង Minneapolis ថា ការ​ធ្វើកុប្បកម្ម និង​សកម្មភាព​តវ៉ា​ហិង្សា នឹងមិន​អាចឱ្យ​ជីវិតបងប្រុស​លោក​វិលមកវិញឡើយ។

លោក Terrence Floyd បាន​លើកឡើង​ដូច្នេះថា៖ «ខ្ញុំដឹងថា​អ្នក​កើតទុក្ខ ប៉ុន្តែ​ការកើតទុក្ខរបស់អ្នក បានត្រឹមតែ​ពាក់កណ្តាល​នៃភាព​សោកសៅរបស់ខ្ញុំ​តែប៉ុណ្ណោះ។ អ្នកកំពុងតែ​ធ្វើរឿងឥតប្រយោជន៍ ព្រោះវានឹង​មិនអាចឱ្យ​បងប្រុស​ខ្ញុំវិល​មកវិញឡើយ។ អ្នកធ្វើ​អ៊ីចឹង អាចនឹង​ធូរស្បើយអារម្មណ៍​មួយពេល ប៉ុន្តែ​ក្រោយមក​ អ្នកនឹងឆ្ងល់​ពីអ្វីដែលអ្នក​បានធ្វើ»។

លោកបន្ត​ថា គ្រួសារលោក​ជាគ្រួសារ​ស្ងប់ស្ងាត់។ «យើងពិត​ជាកើតទុក្ខ ប៉ុន្តែយើង​មិនទៅធ្វើរឿង​អ៊ីចឹង (បាតុកម្ម) ទេ»។

ជាមួយគ្នានេះ លោក Terrence Floyd បាន​បង្ហើបថា ឱ្យរក​វិធីផ្សេងវិញ​ក្នុងការប្រឆាំងនឹងការស្លាប់​របស់ George Floyd ក្នុងនោះគឺ​​លោកបានណែនាំ​ឱ្យ​ក្រុមអ្នកតវ៉ា អប់រំខ្លួនឯង ហើយ​ពិចារណា​ជ្រើសរើស​អ្នកដឹកនាំ​ក្នុងការ​បោះឆ្នោត​ខាងមុខ៕

ប្រភព៖ Metro

អត្ថបទថ្មី
;