ក្នុងខែឧសភា ប្រជាពលរដ្ឋទៅប្តូរ និងពន្យារបណ្ណបើកបរនៅអ៊ីអន១ និងអ៊ីអន២ មានចំនួនប៉ុន្មាន?

  • 2020-06-03 03:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និងដឹកជញ្ជូន​បាន​បញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០២០នេះថា ​ចំនួន​ប្រជាពលរដ្ឋ​ដែលទៅទទួលសេវាប្រឡង ប្តូរ និងពន្យារបណ្ណបើកបរ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ក្នុងផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ នៅក្នុងខែឧសភាកន្លងទៅនេះ មានចំនួនសរុប ១១ ៧៨១ នាក់។

ក្រសួង​បន្តថា ប្រជាពលរដ្ឋអាចប្តូរ​ និងពន្យារ​ នៅ​មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់​។ ត្រូវមានឯកសារដូចជា៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់

៤.​ ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រសិនបេីប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបេីកបរត្រូវមានឯកសារដូចរៀបរាប់ខាងលេី(*១ *២ *៣) ​ និងលិខិតបញ្ជាក់ការសិក្សាពីសាលាបង្រៀនបេីកបរ បើចង់ប្រឡងយកបណ្ណបើកបរប្រភេទ​ គ​ ឃ​ និង​ ង​ ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;