ប្រទេស១នេះ ស្រាប់តែផ្ទុះបាតុកម្មប្រឆាំងនឹងការស្លាប់បុរសស្បែកខ្មៅ ដែលស្លាប់តាំងពីឆ្នាំ២០១៦
- 2020-06-03 06:54:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេស១នេះ ស្រាប់តែផ្ទុះបាតុកម្មប្រឆាំងនឹងការស្លាប់បុរសស្បែកខ្មៅ ដែលស្លាប់តាំងពីឆ្នាំ២០១៦
ចន្លោះមិនឃើញ
មនុស្សប្រមាណ ២ម៉ឺននាក់បានប្រមូលផ្តុំធ្វើការតវ៉ាប្រឆាំងនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅឈ្មោះ Adama Traore នៅក្នុងពន្ធនាគារ ក្នុងឆ្នាំ២០១៦។ ការធ្វើបាតុកម្មនេះ គឺភ្ជាប់ទៅនឹងព្រឹត្តិការណ៍ដែលបាននឹងកំពុងកើតឡើងនៅអាមេរិក ពាក់ព័ន្ធការស្លាប់របស់ George Floyd។
នៅពេលចាប់ផ្តើមធ្វើការតវ៉ា ពួកគេគ្រាន់តែប្រមូលផ្តុំដោយអហិង្សា ប៉ុន្តែស្រាប់តែផ្ទុះអំពើហិង្សា ដោយគប់ដុំថ្មដាក់ប៉ូលិស។ ភ្លាមៗនោះ ប៉ូលិសក៏បាញ់ឧស្ម័នបង្ហូរទឹកភ្នែកបង្ក្រាបវិញ។
ក្រៅពីក្រុងប៉ារីស ក៏មានការធ្វើបាតុកម្មផងដែរនៅតាមក្រុងផ្សេងទៀតដូចជា Marseille, Lyon និង Lille។
គួររំលឹកថា Adama Traore បានស្លាប់នៅក្នុងប៉ុស្តិ៍ប៉ូលិសនាជាយក្រុងប៉ារីស បន្ទាប់ពីត្រូវបានប៉ូលិសចាប់ចង និងសន្លប់បាត់ស្មារតីក្នុងឡានប៉ូលិស នៅឆ្នាំ២០១៦។ ក្រោយការស្លាប់នោះ ក៏មានការធ្វើបាតុកម្មប្រឆាំងជាច្រើនថ្ងៃផងដែរ៕