ស៊ុតហ្វ្រីឃីកច្បាស់ណាស់ កីឡាករជប៉ុនរូបនេះធ្លាប់ទម្លាយសំណាញ់ក្រុម Man Utd
- 2020-06-03 08:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុតហ្វ្រីឃីកច្បាស់ណាស់ កីឡាករជប៉ុនរូបនេះធ្លាប់ទម្លាយសំណាញ់ក្រុម Man Utd
ចន្លោះមិនឃើញ
Shunsuke Nakamura ជាអតីតកីឡាករឆ្នើមនៃក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ហើយក៏ជា វីរបុរសក្លឹប Celtic FC នៅឯប្រទេសស្កុតឡែនផងដែរ។
រំឮកកាលពី ១៤ ឆ្នាំមុនគ្រាដែលក្រុម Celtic ត្រូវប្រកួតទល់នឹងក្រុម Manchester United ក្នុងពូល F ជុំចុងក្រោយនៃសន្សំពិន្ទុ ក្នុងពានរង្វាន់ UEFA Champions League ២០០៦។
១ គ្រាប់នាទី ៨១ ធ្វើបានដោយ Nakamura ចប់ប្រកួតបានជួយឲ្យ Celtic យកបាន ៩ ពិន្ទុបានឡើងទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។
ក្រុមបិសាចក្រហម ដែលជំនាន់នោះ មានអ្នកចាំទីល្អបំផុតគឺ Edwin van der Sar ក៏នៅតែមិនអាចចាប់បាល់ដែលកោងចេញពីជើងដ៏ជំនាញរបស់កីឡាករជប៉ុនរូបនោះឡើយ។
ខ្សែបម្រើប្រយុទ្ធ រូបនេះត្រូវបានប្រជាជនជប៉ុនហៅក្រៅថា "អ្នកស៊ុតហ្វ្រីឃីកពេជ្ជឃាត” ។ បច្ចុប្បន្នមានវ័យ ៤២ ឆ្នាំកំពុងប្រកបអាជីពនៅលីគកំពូលជប៉ុនជាមួយនឹងក្រុម Yokohama FC ក្រោយចំណាយពេលជាង ៥ ឆ្នាំ (២០០៥-២០០៩) ជាមួយ Celtic រកបាន ៣៤ គ្រាប់ជួយឲ្យក្លឹបឈ្នះពានលីគ ៣ ដងនិងពាន Cup ៧ ដង៕
ទស្សនាវីដេអូហាយឡាយខាងក្រោម៖