ឆ្ងល់អត់! ម៉េចបានគេប្រើពាក្យ «នាយឧត្តមសេនីយ៍» «នាយឧត្តមនាវី»?

  • 2020-06-03 09:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឋានានុក្រម​របស់​យោធពលខេមរភូមិន្ទ​មាន ៣ថ្នាក់៖ ១. ពលទាហាន ២. នាយទាហានរង និង​៣. នាយទាហាន។

នៅក្នុង​លំដាប់​ថ្នាក់​ឋានន្តរសក្តិ​យោធិន​ទូទៅមាន៖

១. ឋានន្តរសក្តិ​ពលទាហាន​មាន

កងទ័ពជើងគោក និងជើងអាកាស

-ពលទោ

-ពលឯក

-នាយទោ

-នាយ​ឯក

កងទ័ពជើងទឹក

-នាវិកទោ

-នាវិកឯក

-ចក្របាលរងទោ

-ចក្របាលរងឯក

២. ឋានន្តរសក្តិនាយទាហានរងមាន

កងទ័ពជើងគោក និង​ជើងអាកាស

-ពលបាលត្រី

-ពលបាលទោ

-ពលបាលឯក

-ព្រិន្ទបាលទោ

-ព្រិន្ទបាលឯក

កងទ័ព​ជើងទឹក

-ចក្របាលត្រី

-ចក្របាលទោ

-ចក្របាលឯក

-នាយចក្របាលទោ

-នាយចក្របាលឯក

៣. ឋានន្តរសក្តិ​នាយទាហាន​មាន

៣.១. នាយទាហាន​ថ្នាក់អនុសេនីយ៍មាន

កងទ័ពជើងគោក និង​ជើងអាកាស

-នាយចំណង់

-អនុសេនីយ៍ត្រី

-អនុសេនីយ៍ទោ

-អនុសេនីយ៍ឯក

កងទ័ពជើងទឹក

-នាយនាវីចំណង់

-អនុនាវីត្រី

-អនុនាវីទោ

-អនុនាវីឯក

៣.២. នាយទាហាន​ថ្នាក់វរសេនីយ៍​មាន

កងទ័ពជើងគោក​ និង​ជើងអាកាស

-វរសេនីយ៍ត្រី

-វរសេនីយ៍ទោ

-វរសេនីយឯក

កងទ័ព​ជើងទឹក

-វរនាវីត្រី

-វរនាវីទោ

-វរនាវីឯក

៣.៣. នាយទាហាន​ថ្នាក់​ឧត្តមសេនីយ៍មាន

កងទ័ពជើងគោក និង​ជើងអាកាស

-ឧត្តម​សេនីយ៍ត្រី

-ឧត្តម​សេនីយ៍ទោ

-ឧត្តមសេនីយ៍ឯក

-នាយឧត្តមសេនីយ៍

-ឧត្តមសេនីយ៍ផុតលេខ

កងទ័ពជើង​ទឹក

-ឧត្តមនាវីត្រី

-ឧត្តមនាវីទោ

-ឧត្តមនាវីឯក

-នាយឧត្តមនាវី៕

ដកស្រង់ចេញពី៖ ច្បាប់ស្តីពី លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ

អត្ថបទថ្មី
;