ហ៉ឹម យ៉ាន៖ ស្លាកលេខរថយន្ត Rolls-Royce និង Mercedes «នគរបាល 2-7715» ជាស្លាកលេខក្លែងក្លាយ

  • 2020-06-04 10:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍បានបញ្ជាក់បំភ្លឺជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមថា ស្លាកលេខ «នគរបាល 2-7715» ដែលបំពាក់លើរថយន្ត Rolls-Royce និង Mercedes គឺជាស្លាកលេខក្លែងក្លាយ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ទៀតថា ខណៈពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បើសិនជាប្រជាពលរដ្ឋបានឃើញ សូមរាយការណ៍មកសមត្ថកិច្ច ដែលនៅជិតខ្លួន ឬ សូមទូរសព្ទមកលេខ 117 ហៅចូលដោយឥតគិតថ្លៃ។

រូបថតព្រីនស្គ្រីនចេញពីផេកស្នងការនគរបាលរាជធានីភ្នំពេញ

ប្រភព៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទថ្មី
;