ឥណ្ឌា កាត់ទោសខ្លាដែលស៊ីមនុស្ស៣នាក់ ជាប់ទ្រុងអស់មួយជីវិត

  • 2020-06-08 02:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​ឥណ្ឌាមួយរូប បាន​ឱ្យដឹងកាលពីថ្ងៃទី៧ មិថុនា ២០២០២ថា ខ្លាមួយក្បាល​ដែលបានស៊ីមនុស្ស ៣នាក់ ​ត្រូវបាន​ដាក់ជាប់ទ្រុងអស់មួយជីវិត។ សត្វខ្លានេះ ​ត្រូវ​បានចាត់ទុកជាសត្វដ៏មានគ្រោះថ្នាក់បំផុត ដែលមិនអាចឱ្យវាដើរដោយសេរីបានឡើយ។

ខ្លាអាយុ ៥ឆ្នាំនេះ បានដើរចម្ងាយប្រមាណ ៥០០គីឡូម៉ែត្រចេញពីរដ្ឋ Maharashtra ខាងលិច ឆ្ពោះទៅកាន់ភាគកណ្តាលរដ្ឋ Madhya Pradesh ក្នុងឆ្នាំ​២០១៨។

រូបតំណាង

លោក​ S.K. Mandal ប្រធាន​អង្គការ​អភិរក្ស​សត្វព្រៃ​ប្រចាំរដ្ឋ Madhya Pradesh បាន​និយាយថា «យើងបាន​ផ្តល់ឱកាស​ឱ្យវា (ខ្លា) ជាច្រើនដង​ក្នុងការរស់នៅក្នុងព្រៃ ប៉ុន្តែវាបែរជាមករំខានដល់ការរស់នៅរបស់មនុស្សទៅវិញ។ ដូច្នេះ មានតែជម្រើសមួយគត់​ គឺដាក់វា​ឱ្យជាប់ក្នុងទ្រុង ដើម្បី​សុវត្ថិភាព​មនុស្ស និងខ្លាមួយក្បាលនេះ»៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ សំភី

;