Cavani ​ត្រូវ​បាន​ក្លឹប​ខ្លាំង​១​នៅ​អេស្ប៉ាញ​ ​និយាយ​លក្ខខណ្ឌ​ព្រមព្រៀង​រួច​ហើយ

  • 2020-06-08 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Edinson Cavani ​ត្រូវ​បាន​សារព័ត៌មាន​អេស្ប៉ាញ​ រាយការណ៍​ថា ​រូប​គេ​បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ​ (pre-contract) ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ Atletico Madrid ជា​ក្លឹប​ខ្លាំងមួយ​​នៅ​ទីក្រុង​ម៉ាឌ្រីត​ ជាមួយ​នឹង​កុង​ត្រា ២ ឆ្នាំ​ដោយ​ទទួល​បាន​តម្លៃ​ពលកម្ម​១​ឆ្នាំ​​ ១០ លាន​ផោន។ ​នេះ​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​របស់ Cavani ៖

Cavani អបអរគ្រាប់ទី ២០០ នៅ​ Paris /រូបថត៖ Champions League
ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រ៉ុយ​ហ្គាយ​ ​រូប​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ពី​អនាគត​របស់​ខ្លួន​​​ ​ក្រោយ​ពេល​ដែល​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ចុះ​កិច្ច​សន្យា​ថ្មី​នៅ​ឡើយ​ទេ។​ កុងត្រា​របស់​​ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ុយ​ហ្គាយ​រូប​នេះ នឹង​ផុត​នៅ​ខែ​ មិថុនា ឆ្នាំ ២០២០ ខាងមុខ​ ​ថែម​ទាំង​មិន​ទាន់​ឮ​ដំណឹង​​​ថា​ ​កីឡាករ​វ័យ ៣៣ ឆ្នាំ​នឹង​បន្ត​ជាមួយ​ក្លឹប​​ទៀត​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត កាលពី​ខែ​មករា​ក្លឹប​ Atletico Madrid ក៏​មក​ចរចារ​ម្តង​ដែរ តែ​មិន​ជោគជ័យ។

​ភ្ជាប់​ជាមួយ​គ្នា​នោះ​ដែរ​ ​សម្រង់​សម្ដី​មិត្ត​រួម​ក្រុម Ander Herrera (ខ្សែ​បម្រើ​អេស្ប៉ាញ) ​និយាយ​ថា "ខ្ញុំ​ដឹង​ថា Cavani ចង់​ទៅ​លេង​នៅ​អេស្ប៉ាញ។ ​គាត់​ចូលចិត្ត​លីគ និង​ស្រលាញ់​​ប្រទេស​មួយ​នេះ។ គាត់​សួរ​នាំ​ខ្ញុំ​ពី​ព័ត៌មាន​ជា​ច្រើន​អំពី​ទី​នោះ​​ តែ​ទោះ​យ៉ាង​ណា តាំង​ពី​យើង​ចាកចេញ​ពី Paris ខ្ញុំ​មិន​បាន​និយាយ​ពី​ស្ថានភាព​គាត់​ច្រើន​នោះ​ទេ។”

Ander Herrera មិត្ត​រួម​ក្រុម Cavani

​បើ​យោង​តាម​ឲ្យ​ដឹង​ពី​សារព័ត៌មាន​ដដែល​ខាង​លើ​រៀប​រាប់​ថា លោក Diego Simone ​កំពុង​តែ​រៀប​ក្រុម​ថ្មី​ដោយ​សំឡឹង​រក​ ​កីឡាករ​​មាន​បទពិសោធន៍​ច្រើន ជាមួយ​នឹង​តម្លៃ​ទិញ​ផ្ដាច់​កុង​ត្រា​ទាំង​តម្លៃ​ធូរ​ឬ​ ​ថ្លៃ​ ​ដើម្បី​មក​ពង្រឹង​ក្រុម​ ឬ​ចាប់ដៃ​គូ​តំបន់​ប្រយុទ្ធ​ជាមួយ Alvaro Morata, Diego Costa និង Joao Felix ​រដូវកាល​ក្រោយ។ យ៉ាងណា គ្រប់យ៉ាងនៅមិនទាន់កើតឡើងនៅឡើយទេ ដូចនេះរង់ចាំមើលបន្តិចសិន៕

ប្រភព៖ football-espana | Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;