លោក គួច ចំរើន៖ ការខ្វះខាតទឹកក្នុងខេត្តព្រះសីហនុកន្លងមក គឺដោយសារការអភិវឌ្ឍលឿនពេក
- 2020-06-09 03:23:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក គួច ចំរើន៖ ការខ្វះខាតទឹកក្នុងខេត្តព្រះសីហនុកន្លងមក គឺដោយសារការអភិវឌ្ឍលឿនពេក
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ការខ្វះខាតទឹកប្រើប្រាស់ក្នុងខេត្តនេះនាពេលកន្លងមក គឺដោយសារតែការអភិវឌ្ឍលឿនពេក ពោលគឺអ្នកមានវិនិយោគ និងទេសចរយ៉ាងគំហុកដែលបានធ្វើឱ្យការប្រើប្រាស់បរិមាណទឹកលើសផែនការ។ ការថ្លែងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលជាការខ្វះខាតក្នុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០កន្លងមកនេះ នោះគឺដោយសារតែការអភិវឌ្ឍ និងការរីកចម្រើននៅក្នុងខេត្តព្រះសីហនុនោះ វាលឿនពេក បានធ្វើឱ្យអ្នកគិតគូរអំពីការអភិវឌ្ឍសម្រាប់បម្រើសេវាទាំងនោះ គឺថាមានការខ្វះខាត។ យើងក៏អត់រំពឹងគិតថាខេត្តព្រះសីហនុ នឹងមានភ្ញៀវ និងអ្នកបរទេស មកធ្វើការវិនិយោគ បណ្តាក់ទុន និងទេសចរណ៍យ៉ាងច្រើន»។
លោកអភិបាលបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺមិនខ្វះខាតទឹកប្រើប្រាស់ទេ។ «ឥឡូវយើងមានលទ្ធភាពផលិតទឹកស្អាតរហូតដល់ ១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ តែការប្រើប្រាស់ជាក់ស្តែង គឺចន្លោះពី ៣៦០០០ ទៅ ៤២០០០ម៉ែត្រគូបតែប៉ុណ្ណោះក្នុងមួយថ្ងៃ»៕