បែក​គ្នា​​ជាង​២០​ឆ្នាំ​ ដៃគូចាស់របស់ គង់ សុជាតិ ស្រាប់​តែ​វិល​មក​ជួប​គ្នា​វិញ​ក្នុង​ការងារ​ថ្មី

  • 2020-06-09 06:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាង សុខា សុធានី ​អ្នក​អធិប្បាយ​ទូរទស្សន៍​សំឡេង​ផ្អែម និង​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ផង ដែល​បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​យ៉ាង​យូរ​ហើយ​នោះ ស្រាប់​តែ​បាន​វិល​មក​វិញ​ប៉ះ​ជាមួយ​អ្នក​នាង គង់ សុជាតិ ដៃគូ​បម្រើ​ការងារ​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣​ជាមួយ​គ្នា។

សុខា សុធានី និង គង់ សុជាតិ ត្រូវ​បាន​ដឹង​ថា ជា​ពិធីការិនី​ទូរទស្សន៍​ដ៏​ល្បី​ដូច​គ្នា​នៅ​ក្នុង​អតីតកាល​ជិត​២០​ឆ្នាំ​មុន ក្នុង​នោះ​ភរិយា​របស់​លោក ជា វិបុល កញ្ឆក់​យក​ការ​គាំទ្រ​តាម​រយៈ​សមត្ថភាព​ជា​ពិធីការិនី​ទូរទស្សន៍​ផ្នែក​សិល្បៈ​ជាមួយ​ការ​អធិប្បាយ​ប្រកប​ដោយ​វោហាស័ព្ទ និង​មាន​ប្រជាប្រិយ។ ដោយ​ឡែក​អ្នក​នាង សុខា សុធានី គឺ​ជា​អត្ថាធិប្បាយ​ទូរទស្សន៍​ប្រកប​ដោយ​ចំណេះ​ជំនាញ ព្រម​ទាំង​សំដី​ផ្អែម​ពីរោះ និង​កិរិយា​ថ្លៃ​ថ្នូរ។

យ៉ាង​ណា បន្ទាប់​ពី​បាន​សាង​កេរ្តិ៍​ឈ្មោះ​រៀង​ខ្លួន ពួក​គេ​ក៏​បាន​ចាក​ចេញ​ប៉ុស្តិ៍​លេខ៣ ដោយ​អ្នក​នាង សុខា សុធានី បាន​ចាក​ចេញ​មុន ខណៈ​ក៏​​មាន​រឿង​លែងលះ​ជាមួយ​លោក ភោ សុផានិត ។ ដោយ​ឡែក គង់ សុជាតិ ក៏​បាន​ចាក​ចេញ​ទៀត ដោយ​ឆ្ពោះ​មក MyTV និង​ធ្វើ​ជា​ពិធីការិនី​តាម​ការ​ប្រគំ​តន្ត្រី​នានា ពោល​គឺ​​ពួក​គេ​ បាន​បែក​ខ្ញែក​គ្នា​រៀង​ខ្លួន។ ប៉ុន្តែ​ឥឡូវ​នេះ ពិធីការិនី​ទូរទស្សន៍​ល្បី​ឈ្មោះ​ទាំង​ពីរ បាន​វិល​មក​ចាប់​ការងារ​ជាមួយ​គ្នា​ជា​ថ្មី។

អ្នកស្រី​វេជ្ជបណ្ឌិត សុខា សុធានី មិន​បាន​វិល​មក​កញ្ចក់​ទូរទស្សន៍​វិញ​ទេ ប៉ុន្តែ​អ្នក​នាង បាន​ជួប​ជាមួយ គង់ សុជាតិ ក្នុង​ការងារ​​ថ្មី ពោល​គឺ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ប្រកាស​ថា​ជា​តារា​តំណាង​ផលិតផល​សំឡី​អនាម័យ Winion កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។ អ្នក​ស្រី វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា អ្នក​នាង​សប្បាយ​ចិត្ត​ជាមួយ​ការងារ​នេះ ត្បិត​ថា ការងារ​នេះ បម្រើ​ឲ្យ​សេចក្ដី​សុខ និង​សុខភាព​ល្អ​របស់​នារី​គ្រប់​រូប ដែល​នេះ វា​ជា​តួនាទី​របស់​វេជ្ជបណ្ឌិត​ដូច​ជា​អ្នកស្រី​ដូច​គ្នា។

ចំណុច​មួយ​ទៀត អ្នក​នាង​បញ្ជាក់​ថា កាន់​តែ​រីករាយ ព្រោះ​ថា​បាន​ចាប់​ដៃ​ជាមួយ​មិត្ត​រួម​ការងារ​ចាស់​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣។ ងាក​មក​អ្នកនាង​ គង់ សុជាតិ វិញ​ក៏​ដូច​គ្នា អ្នក​នាង​ថា រីករាយ​ចំពោះ​ការងារ​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​អ្នក​នាង​បាន​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​ផលិតផល​ខាង​លើ មុន​អ្នក​នាង​ទទួល​បាន​ការងារ​នៅ​ពេល​នេះ​ទៅ​ទៀត។

តាម​ការ​បញ្ជាក់​របស់​សិល្បការិនី​ទាំង​ពីរ ពួក​គេ​បាន​បែក​គ្នា​ប្រមាណជាង ២០​ឆ្នាំ​មក​ហើយ សម្រាប់​ការងារ​លើ​កញ្ចក់​ទូរទស្សន៍ បន្ទាប់ពី​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៣ រៀង​ខ្លួន។ កាល​នៅ​កន្លែង​ចាស់ ក៏​ធ្លាប់​រួម​គ្នា​ក្នុង​កម្មវិធី​តែ​មួយ​ដែរ គឺ​កម្មវិធី "ដើម្បី​បុត្រ​ជា​ទី​ស្រឡាញ់"។ "កាល​យើង​ធ្វើ​ពិធី​ការិនី​ចាប់​ដៃ​ជាមួយ​គ្នា គឺ​សាហាវ​ណាស់​កាល​ក្នុង!(សើច)"។ សុខា សុធានី ថ្លែង។

ត្បិត​ថា​ខកខាន​ធ្វើ​ការងារ​ជាមួយ​គ្នា​នៅ​ស្ថានីយ​ទូរទស្សន៍ ប៉ុន្តែ​ពិធីការិនី​ទាំង​ពីរ​បញ្ជាក់​ថា កាល​ពី​ប្រមាណ​៧​ឆ្នាំ​មុន ពួក​គេ​ក៏​ធ្លាប់​ធ្វើ​ការ​ប៉ះ​គ្នា​ម្ដង​ដែរ​ក្នុង​កម្មវិធី​ឯកជន​មួយ។ ចំពោះ​ការងារ​ចាស់ អ្នក​ស្រី​វេជ្ជបណ្ឌិត មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា​យ៉ាង​នោះ​នោះ។ បែប​នេះ​ក្ដី តាម​ដំណឹង​ដែល Sabay ទទួល​បាន អ្នក​នាង សុខា សុធានី ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រុម​ការងារ​របស់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ហើយ ប៉ុន្តែ​គ្រាន់​តែ​មិន​ទាន់​ដឹង​ថា អ្នក​នាង​នឹង​កាន់​ខាង​អ្វី និង​ចាប់​ផ្ដើម​ការងារ​នៅ​ពេល​ណា​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

;