CDC យល់ព្រមលើគម្រោង​សង់អូតែលផ្កាយ៤ នៅ​ជាប់ស្ពាន​ព្រះមុនីវង្ស និងគម្រោង៣ផ្សេងទៀត

  • 2020-06-10 03:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“SUN & MOON HOTEL CO., LTD.” គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៣៥កន្លែង។

២-“HUA TE BANG (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។

៣- “PRINTX GP (CAMBODIA) FACTORY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤១៤កន្លែង។

៤-“DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០០កន្លែង៕

អត្ថបទថ្មី
;