អាជ្ញាធរ​ចុះពិនិត្យ​ស្ថានភាព​ទឹកក្នុងកសិន្ធុប្រាសាទបាគង ដើម្បី​រកវិធីជួយ​សង្គ្រោះត្រី ដែលនៅសល់

  • 2020-06-11 01:37:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ស្រុកប្រាសាទបាគង សហការ​ជាមួយ​អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១០ ​មិថុនា ២០២០ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ ក្នុងកសិន្ធុ​ប្រាសាទ​បាគង ដើម្បី​រកវិធី​ជួយ​សង្គ្រោះត្រី​ ដែល​នៅ​សេសសល់​។

រដូវប្រាំងឆ្នាំនេះ បានធ្វើឱ្យ​ទឹក​ក្នុង​កសិន្ធុប្រាសាទ​បាគង រីងហួត​រាក់​ជាងឆ្នាំមុនៗ កម្តៅ​ព្រះអាទិត្យ​បានធ្វើឱ្យ​ទឹកឡើង​កម្តៅ ដែលជា​ហេតុធ្វើឱ្យ​ត្រីខ្លះ បានងាប់ គួរឱ្យ​សោកស្តាយបំផុត ។

សូមជម្រាប​ជូនថា ទឹកក្នុងកសិន្ធុ​នេះ តាំងពីបុរាណ្យកាលមកគឺពឹងផ្អែកទៅលើទឹកភ្លៀង​ ដែលហូរចូលពីរដូវវស្សា គ្មានប្រពន្ធ័និងប្រភពទឹកសម្រាប់បង្ហូរបញ្ចូលបន្ថែម​ ដូចនេះជាគោលការណ៍​ សម្រាប់ដំណោះស្រាយ​ជំហាន​ដំបូង​ យើងបាន​សម្រេច​ សហការណ៍​គ្នា​ ធ្វើការដឹកទឹកតាមរយះរថយន្ត​ពន្លត់អគ្គីភ័យ យកមកបូមបញ្ចូល ដើម្បីសង្គ្រោះត្រីដែលនៅសេសសល់ ជាមួយគ្នានេះក្រុមការងារ បានធ្វើការបុកអណ្តូង​ និងកាយជាស្រះក្បែរទីតាំងនេះ​ ដើម្បីទាញយកប្រភពទឹកមកបូមបញ្ចូលក្នុងកសិន្ធុ​ប្រាសាទបាគង​នេះផងដែរ៕

ប្រភព៖ រដ្ឋបាលស្រុកប្រាសាទបាគង

អត្ថបទថ្មី
;