កុំចេះតែហ៊ាន! អ៊ីស្រាអែល បណ្តេញ​កូនប្រុស​មហា​សេដ្ឋីអាមេរិក​ចេញពីប្រទេស​ភ្លាមៗ

  • 2020-06-15 02:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​អន្តោប្រវេសន៍​អ៊ីស្រាអែល បាន​ឱ្យដឹងកាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២០ថា ខ្លួន​បាន​និរទេស​លោក Brandon Korff ជា​កូនប្រុស​មហាសេដ្ឋីអាមេរិកម្នាក់​ភ្លាមៗ ពីបទ​បំពាន​បម្រាម​ការធ្វើ​ចត្តាឡីស័ក​ទប់ស្កាត់​ការឆ្លងកូវីដ១៩។

លោក Brandon Korff វ័យ ៣០ឆ្នាំ ដែល​ជាកូន​ប្រុស​របស់​ប្រធាន​ក្រុមហ៊ុន ViacomCBS ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលប្រទេស​អ៊ីស្រាអែល កាលពីថ្ងៃទី​១២​មិថុនា ដើម្បី​អាចចូលទៅសួរសុខទុក្ខ​បងប្អូនលោក ដែល​កំពុង​បម្រើយោធា​អ៊ីស្រាអែល។ ប៉ុន្តែ​លោកបែរ​ជាល្មើស​​នឹងបទបញ្ជា​ ពោលគឺ​មិនបាន​នៅដាច់ដោយឡែក​ ហើយ​លួច​ទៅជួបមិត្តស្រី​ដែល​ជាតារាម៉ូឌែល​ម្នាក់​ នាង Yael Shelbia វ័យ ១៨ឆ្នាំ និង​ស្នាក់នៅ​ជាមួយគ្នា​ ក្នុង​អាផាតមីន​តែមួយទៀត​ផង។

សូម​ជម្រាប​ថា ចាប់ពីខែមីនាមក អ៊ីស្រាអែល​ បាន​ចេញ​បទបញ្ជា​ដោយតម្រូវឱ្យរាល់​អ្នកចូលក្នុងប្រទេស​ ត្រូវ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ជាមុនសិន ដើម្បីទប់ស្កាត់​ការរាលដាលនៃវីរុសកូរ៉ូណា៕

ប្រភព៖ TimeofIsrael

អត្ថបទថ្មី
;