បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ប៉ុន្មានហើយ?
- 2020-06-16 02:38:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ប៉ុន្មានហើយ?
ចន្លោះមិនឃើញ
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឱ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៧ហើយ ដែលបានទទួលវិញ្ញាបនបត្រប្រតិបត្តិការហោះហើរនៅប្រទេសកម្ពុជា។
ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះមានដូចខាងក្រោម៖
1- Cambodia Angkor Air
2-Sky Angkor Airlines
3-Bassaka Air
4-JC (Cambodia)International Airlines
5-Lanmei Airlines
6-Cambodia Airways និង
7- Prince International Airlines។
ក្រៅពីនេះកម្ពុជាក៏មានក្រុមហ៊ុន Helicopter ចំនួន ២ទៀតគឺ Helicopter Cambodia និង Helistar Cambodia។
សូមរំលឹកថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយ គឺក្រុមហ៊ុន Prince International Airlines៕